×

ក្រោយទទួលជោគជ័យជាបន្តបន្ទាប់លោក Hansi Flick ថា ខ្លួនមានមោទកភាពដែលបានដឹកនាំ Barcelona

បន្ទាប់ពីដឹកនាំទទួលបានលទ្ធផលល្អជាបន្តបន្ទាប់រួចមកពេលនេះគ្រូបង្វឹកលោក  Hansi Flick បាននិយាយថា រូបលោកពិតជាមានមោទភាពដែលបានមកដឹកនាំក្រុម Barcelona។

ជាការពិត លោក Hansi Flick ទើបតែបានដឹកនាំ Barcelona បានឈ្នះក្រុមគូប្រជែងធំ Real Madrid ក្នុងជំនួបក្របខណ្ឌ La Liga កាលពីចុងសប្តាហ៍កន្លងទៅ ក្នុងលទ្ធផល ៤-០ នាកីឡដ្ឋាន Santiago Bernabeu។ 

លោក Hansi Flick មានការពេញចិត្តយ៉ាងខ្លាំងចំពោះកូនក្រុម ដែលធ្វើបានល្អ ដណ្តើមបាន ៣ពិន្ទុ ដ៏សំខាន់ ហើយក៏បញ្ចប់កំណត់ត្រា ៤២ប្រកួត មិនទាន់ចាញ់តាំងពីឆ្នាំ ២០២៣ របស់ Real Madrid នៅក្នុងក្របខណ្ឌ La Liga។

លោក Flick បាននិយាយថាលោកពិតជារីករាយជាមួយនឹងមោទនភាព ដែលធ្វើអោយក្រុម Barcelona ឈ្នះរាល់ការប្រកួតនៅក្នុងសប្តាហ៍នេះ បន្ទាប់ពីខ្លួនបានបំបាក់ជើងខ្លាំងប្រចាំអឺរ៉ុបចំនួន ២ រួមមាន Bayern Munich នៅក្នុងការប្រកួត UEFA Champions League និងគូប្រជែងក្នុងលីគតែមួយ Real Madrid ពេលនេះថែមទៀត។ 

គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ បានអោយដឹងដូច្នេះ “ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបានធ្វើការងារនៅក្លិប Barcelona។ វាគឺជាការងារដ៏អស្ចារ្យមួយ ខ្ញុំពិតជារីករាយខ្លាំងណាស់ យើងបានលេងក្នុងការប្រកួតដ៏អស្ចារ្យបំផុត ហើយខ្ញុំពិតជាមានមោទកភាពចំពោះក្រុមទាំងមូល។” 

ឆ្លងកាត់១១ប្រកួតនៅក្របខណ្ឌ La Liga 2024-25 ក្រុម Barcelona បានចាប់ផ្តើមយ៉ាងល្អ ដោយចាញ់តែ១ដង ប៉ុណ្ណោះ និង ឈ្នះ១០ដង។ បច្ចុប្បន្ន Barcelona ឈរនៅកំពូលតារាង ដោយមាន ៣០ពិន្ទុ ក្នុងដៃ គម្លាតពីក្រុម Real Madrid ចំនួន ៦ពិន្ទុ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង