×

ខ្សែការពារ Eder Militao នឹងអវត្តមានជាច្រើនខែ ដោយសាររបួសសរសៃពួរ ACL

ខ្សែការពារ Eder Militao របស់ក្លិប Real Madrid នឹងត្រូវអវត្តមានជាច្រើនខែ បន្ទាប់ពីរូបគេ នឹងត្រូវទទួលការវះកាត់ បន្ទាប់ពីមានការរហែកសរសៃពួរ ACL ។

កីឡាករប្រេស៊ីលបានរងរបួសក្នុងការប្រកួតឈ្នះ ៤-០ លើ Osasuna នៅក្របខណ្ឌ La Liga កាលពីចុងសប្តាហ៍កន្លងទៅ ហើយនឹងត្រូវអវត្តមានជាច្រើនខែសម្រាប់រដូវកាលទី២ជាប់ៗគ្នា។ Militao វ័យ ២៦ ឆ្នាំបានក្លាយជាកីឡាករ Real Madrid ទី២ដែលរងរបួស ACL នៅរដូវកាលនេះ បន្ទាប់ពីខ្សែការពារ Dani Carvajal ។

ទាក់ទិននឹងរឿងនេះ ក្លិប Real Madrid បានចេញសេចក្តីថ្លែងការថា “បន្ទាប់ពីការធ្វើតេស្តដែល លើកីឡាកររបស់យើង Eder Militao រូបគេត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានការដាច់សរសៃពួរ ACL នៅជើងខាងស្តាំ។ Militao នឹងទទួលការវះកាត់នៅឆាប់ៗនេះ។”

ដោយសារបញ្ហារបស់ Eder Militao លោក Carlo Ancelotti គ្រូបង្វឹក Real Madrid បាននិយាយថា លោកនឹងត្រូវបង្ខំចិត្តងាកទៅរកកីឡាករយុវជនរបស់ក្លិបដើម្បីបំពេញកន្លែងខ្វះខាត ខណៈដែលបញ្ហាកីឡាករ របួសនៅតែបន្តកើតមានចំពោះក្លិបម្ចាស់ជើងឯក La Liga និង UEFA Champions League មួយនេះ។

ក្រៅពី Militao ខ្សែការពារ Lucas Vazques និងខ្សែប្រយុទ្ធ Rodrygo បានចូលរួមក្នុងបញ្ជីរបួសរយៈពេលវែងរបស់ Real Madrid ហើយ លោក Ancelotti បាននិយាយថា លោកនឹងស្វែងរកដំណោះស្រាយនៅក្នុងក្លិបរហូតដល់ទីផ្សារដោះដូរកីឡាករបើកក្នុងខែមករា។

Real Madrid គ្មានកីឡាករសំខាន់ដូចជា Dani Carvajal, Thibaut Courtois, Aurelien Tchouameni, David Alaba រួមទាំង Vazquez ហើយអវត្តមានរបស់ Militao ទៀតនឹងធ្វើអោយ Real Madrid កាន់តែខើចជម្រើសកីឡាកររបស់ខ្លួន ដោយមានតែ Antonio Ruediger, Ferland Mendy និង Fran Gracia ជាខ្សែការពារដែលមានបទពិសោធន៍ នៅក្នុងក្រុមឈុតធំរបស់ពួកគេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង