×

Everton នឹងបង្ហាញផ្លូវចេញសម្រាប់ Jesse Lingard នៅខែមករាខាងមុខនេះ

ទីផ្សារដោះដូរកីឡាករខែមករា អាចជាពេលវេលាដ៏មមាញឹកសម្រាប់ក្រុមបិសាចក្រហម Manchester United ដោយខ្សែបម្រើ Jesse Lingard គឺជាកីឡាករម្នាក់ ដែលអាចស្វែងរកច្រកចេញដើម្បីមានឱកាសលេងទៀងទាត់។

រយៈពេលជាងមួយឆ្នាំទៀតប៉ុណ្ណោះ នឹងដល់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 ដែលជាហេតុផលសមហេតុផលមួយ សម្រាប់ Lingard អាចនឹងស្វែងរកទ្រនំថ្មី។

កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ មិនត្រូវបានលោក Ole Gunnar Solskjaer ដាក់ឱ្យលេងបានទៀងទាត់នោះទេ នៅកីឡដ្ឋាន Old Trafford ហើយវា អាចជាមូលហេតុដែលធ្វើឱ្យសាមីកីឡាករ បដិសេធបន្តកិច្ចសន្យាថ្មីជាមួយក្រុមបិសាចក្រហម។

ដោយសារតែការបដិសេធនេះ និងការពិតដែលថាកិច្ចសន្យារបស់គាត់នឹងបញ្ចប់នៅរដូវក្តៅក្រោយ សេចក្ដីរាយការណ៍បានឱ្យដឹងថា វាជាជម្រើសដ៏ល្អបំផុតក្នុងការអនុញ្ញាតឱ្យ Lingard ចាកចេញ។

ប្រភពមួយរបស់ Everton បានប្រាប់សារព័ត៌មាន Football Insider ថា Lingard ស្ថិតនៅក្នុងបញ្ជីគោលដៅរបស់ក្លិប ហើយលោក Rafa Benitez គឺជាអ្នកកោតសរសើរ Lingard យ៉ាងខ្លាំង។

ក្រុមស្ករគ្រាប់ Everton គ្រោងនឹងស្វែងរកកិច្ចព្រមព្រៀងខ្ចីជើងជាមួយនឹងជម្រើសទិញផ្ដាច់ នៅចុងបញ្ចប់នៃរដូវកាលនេះ។ ពួកគេ សម្លឹងអ្នកជំនួស Gylfi Sigurdsson ដែលនឹងត្រូវចាកចេញនៅចុងរដូវកាលនេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង