×

កីឡាករលេខ១ពិភពលោក Jannik Sinner យកបានតំណែងជើងឯកការប្រកួតវាយកូនបាល់ ATP Finals 2024

ការប្រកួតវាយកូនបាល់កម្មវិធី ATP Finals 2024 បានបញ្ចប់ជាស្ថាពរហើយក្រោយពីដំណើរការរយៈពេល១សប្តាហ៍កន្លងមកនាទីក្រុង Turin ប្រទេសអ៊ីតាលី។

នៅក្នុងនោះគេក៏បានរកឃើញអ្នកឈ្នះជើងឯកនៃកម្មវិធីផងដែរ គឺកីឡាករដែលកំពុងឈរលេខ១ពិភពលោកមកពីអ៊ីតាលី Jannik Sinner ដោយបានយកឈ្នះកីឡាករដែលកំពុងឈរលេខ៥ពិភពលោកមកពីអាមេរិក Taylor Fritz នៅក្នុងវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 6-4 និង 6-4 ចាយពេលអស់១ម៉ោង ២៥នាទី។

នេះគឺជាពានរង្វាន់ទី៨ហើយ ដែល Jannik Sinner បានឈ្នះនៅក្នុងរដូវកាលឆ្នាំ២០២៤នេះ ហើយវាបានធ្វើអោយរូបគេក្លាយជាកីឡាករជនជាតិអ៊ីតាលីដំបូងគេដែលបានឈ្នះពានរង្វាន់ ATP Finals។

សូមបញ្ជាក់ថា កម្មវិធី ATP Finals គឺជាការប្រកួតវាយកូនបាល់បញ្ចប់រដូវកាលផ្នែកបុរស ដោយការប្រកួតឆ្នាំ២០២៤នេះ វាគឺជាការដំណើរការលើកទី ៥៥ហើយ នៅក្នុងប្រវត្តិសាស្ត្រ។ សម្រាប់ប្រាប់រង្វាន់នៃអ្នកឈ្នះជើងឯកមានចំនួនដល់ទៅ ២លាន ២សែនដុល្លារអាមេរិកឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង