×

ខ្សែប្រយុទ្ធ Angel Di Maria ចង់ក្លាយជាគ្រូបង្វឹកក្រោយបញ្ចប់អាជីពជាកីឡាករបាល់ទាត់

ខ្សែប្រយុទ្ធ Angel Di Maria ដែលកំពុងប្រកបអាជីពនៅក្លិប Benfica បាននិយាយថារូបគេកំពុងតែសិក្សាពីជំនាញគ្រូបង្វឹកបន្ថែមពីលើអាជីពជាកីឡាករបាល់ទាត់ ខណៈគេក៏មានក្តីរំពឹងថានឹងអាចទទួលបានឱកាសតែងតែជាគ្រូបង្វឹកនៅក្លិបណាមួយ ក្រោយពីគេបញ្ចប់អាជីពជាកីឡាករបាល់ទាត់រយៈពេល ២០ឆ្នាំ។

កីឡាករវ័យ ៣៦ឆ្នាំ ដែលបានជួយក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះជើងឯក World Cup 2022 នៅក្នុងប្រទេសកាតា បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ កាលពីខែកក្កដា បន្ទាប់ជួយក្រុមឈ្នះជើងឯក Copa America ឆ្នាំ ២០២៤ នៅអាមេរិករួចមក។

អតីតខ្សែប្រយុទ្ធ Real Madrid, Manchester United, Paris Saint Germain នៅក្នុងរដូវកាលថ្មីនេះ រូបគេបានបង្ហាញខ្លួនលេងអោយក្រុម Benfica ដោយរកបានគ្រាប់បាល់ចំនួន ៥គ្រាប់ និងបញ្ជូនបាល់ ២គ្រាប់ ពីការបង្ហាញខ្លួនចំនួន ១៤លើក។

ដោយឡែកស្ថិតនៅក្លិប Benfica, Angel Di Maria បានចូលរួមនៅក្រោមលក្ខខណ្ឌកិច្ចសន្យារយៈពេល ១ឆ្នាំ ប៉ុណ្ណោះ ពោលនៅគឺចុងបញ្ចប់រដូវកាល ២០២៤-២៥ ចាប់តាំងពីរូបគេបានផុតកិច្ចសន្យាជាមួយនឹងក្លិបអ៊ីតាលី Juventus៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង