សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក២ រូប បានជំរុញអោយ FIFA កុំជ្រើសរើស ប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះ World Cup 2034 ដោយប្រទេសនេះមានកំណត់ត្រារំលោភសិទ្ធិមនុស្ស ។
លោក Ron Wyden នៃរដ្ឋ Oregon និងលោក Dick Durbin នៃរដ្ឋ Illinois សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិកទាំង២រូប បានប្រាប់ប្រធាន FIFA លោក Gianni Infantino ក្នុងលិខិតមួយថា យើងជំរុញអោយអ្នកស្វែងរកប្រទេសម្ចាស់ផ្ទះដែលមានកំណត់ត្រាលើកកម្ពស់សិទ្ធិមនុស្ស ។
អារ៉ាប៊ីសាអូឌីត គឺជាបេក្ខភាព តែមួយគត់សម្រាប់ World Cup 2034 ចាប់តាំងពី FIFA បានបើកដំណើរការការដេញថ្លៃបេក្ខភាពម្ចាស់ផ្ទះ ។ វាហាក់ដូចជារចនាឡើងដោយ FIFA ដើម្បីអោយអារ៉ាប៊ីសាអូឌីត ដេញថ្លៃឈ្នះ បើទោះបីជាត្រូវការការសាង សង់ពហុកីឡដ្ឋានចំនួន ១៥ ត្រូវការ ដែលមានហានិភ័យ កើតឡើងម្តងទៀត នូវបញ្ហាសិទ្ធិការងារដែលបានឃើញ នៅប្រទេសកាតាក្នុង រយៈពេលមួយទសវត្ស នៃការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង មុន World Cup 2022។
លោក Wyden និង Durbin បានសរសេរលិខិតមួយដោយអះអាងថា ការយល់ព្រមលើការដេញថ្លៃរបស់អារ៉ាប៊ីសាអូឌីត បង្កគ្រោះថ្នាក់ដល់កម្មករ អត្តពលិក ភ្ញៀវទេសចរ និងសមាជិកសារព័ត៌មាន ហើយវាដំណើរការផ្ទុយទៅនឹងគោលនយោបាយសិទ្ធិមនុស្សផ្ទាល់របស់ FIFA។
លិខិតនោះបានអះអាងថា ប្រទេសនេះ តែបន្តធ្វើទារុណកម្មអ្នកប្រឆាំង ចូលរួមក្នុងការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការរើសអើងប្រឆាំងនឹងសហគមន៍ LGBTQ+ គាបសង្កត់ស្ត្រី និងជនជាតិភាគតិចសាសនា កេងប្រវ័ញ្ច និងបំពាន លើពលករបរទេស និងរឹតបន្តឹង សិទ្ធិនយោបាយ និងសេរីភាព ស៊ីវិលស្ទើរតែទាំងអស់៕