ខ្សែប្រយុទ្ធ Lionel Messi បានជាប់ឈ្មោះជាកីឡាករបាល់ទាត់ដែលមានតម្លៃថ្លៃបំផុតនៅលីគកំពូលអាមេរិក MLS Most Valuable Player ឆ្នាំ២០២៤ បន្ទាប់ពីបានជួយក្រុម Inter Miami ឈ្នះពានរង្វាន់ Supporters’ Shield 2024។
នៅក្នុងរដូវកាល Major League Soccer ពេញលេញដំបូង បន្ទាប់ពីចូលរួមជាមួយ Inter Miami ក្នុងខែកក្កដា ឆ្នាំ ២០២៣ កីឡាករអាហ្សង់ទីនរូបនេះ រកបាន 20 គ្រាប់ និង ចែកបាល់សម្រេចទី១៦ដង ដងក្នុង ១៩ ប្រកួត ខណៈដែលក្លិបរបស់គេបានបង្កើតកំណត់ត្រាលីគជាមួយនឹងយុទ្ធនាការរកបាន៧៤ពិន្ទុ មុនពេលធ្លាក់ចេញដ៏គួរអោយភ្ញាក់ផ្អើលនៅវគ្គ Playoff ។
សម្រាប់ Messi ពានរង្វាន់ MLS Most Valuable Player នៅតែជាពានរង្វាន់មួយផ្សេងទៀតនៅក្នុងអាជីពដ៏គួរអោយទាក់ទាញ ដោយរូបគេបានឈ្នះពានរង្វាន់ World Cup និងពានរង្វាន់ Ballon d’Or ចំនួន៨ដែលធ្វើអោយគេក្លាយជាកីឡាករបាល់ទាត់ល្អបំផុតរបស់ពិភពលោក។
Lionel Messi ក៏ជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ Inter Miami ដែលទទួលបានកិត្តិយសឈ្នះពានរង្វាន់ MLS Most Valuable Player បន្ទាប់ពីពានរង្វាន់នេះត្រូវបានប្តូរឈ្មោះមកពី Landon Donovan MVP Award ក្នុងឆ្នាំ ២០១៥ ហើយវាបង្កើតឡើងដោយយកតាមឈ្មោះរបស់អតីតខ្សែប្រយុទ្ធរបស់ LA Galaxy លោកLandon Donovan ដែលដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយលីគនេះ។
Messi បានផ្តួលខ្សែប្រយុទ្ធ Cucho Hernandez របស់ Columbus Crew, ខ្សែបម្រើ Evander របស់ Portland Timbers, ខ្សែប្រយុទ្ធ Christian Benteke របស់ DC United និងមិត្តរួមក្រុម Miami Luis Suarez ដើម្បីដណ្ដើមពានរង្វាន់ MLS Most Valuable Player ឆ្នាំ២០២៤ នេះ៕