×

FIFA សម្រេចអោយ អេស្ប៉ាញ ព័រទុយហ្គាល់ និង ម៉ារ៉ុក ធ្វើជាសហម្ចាស់ផ្ទះ World Cup 2030

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានធ្វើការសម្រេចអោយប្រទេស អេស្ប៉ាញ, ព័រទុយហ្គាល់ និង ម៉ារ៉ុក រួមគ្នាធ្វើជាសហម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2030 ។

ការប្រកាសបានធ្វើឡើងដោយប្រធាន FIFA លោក Gianni Infantino នៅក្នុង សមាជវិសាមញ្ញ របស់ FIFA នៅឯទីក្រុង Zurich ប្រទេសស្វីស។

គេដឹងថាឆ្នាំ២០២៦ World Cup នឹងរៀបចំឡើងនៅលើប្រទេសចំនួន ៣ ផ្សេងទៀតគឺ សហរដ្ឋអាមេរិក, ម៉ិកស៊ីកូ និង កាណាដា ខណៈដែលកាលបរិច្ឆេទនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមាន៤៨ក្រុមចូលរួមប្រកួតប្រជែងលើទីលានចំនួន ១៦ នៃក្រុង១៦ផ្សេងគ្នា។

ដោយឡែកនៅឆ្នាំ២០៣០ FIFA បានសម្រេចជាផ្លូវការហើយ ដោយអោយប្រទេសអេស្ប៉ាញ, ម៉ារ៉ុក និង ព័រទុយហ្គាល់ ចាប់ដៃគ្នារៀបចំធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2030 ដែលការប្រកួតនឹងដំណើរការនៅចន្លោះថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០៣៤ ការប្រកួតនឹងមាន៤៨ក្រុមចូលរួមប្រកួតប្រជែង ដោយត្រូវធ្វើឡើងនៅទីលានចំនួន ២០ នៅក្នុងទីក្រុងចំនួន២០ផ្សេងគ្នាផងដែរ។

កីឡដ្ឋាន ដែលត្រូវបានជ្រើសរើសអោយរៀបចំការប្រកួតនៅប្រទេសអេស្ប៉ាញក្នុងពានរង្វាន់ World Cup 2030 មានកីឡដ្ឋាន Anoeta នាទីក្រុង Donostia-San Sebastian, កីឡដ្ឋាន Camp Nouនាទីក្រុង Barcelona, កីឡដ្ឋាន Gran Canaria នាទីក្រុង Las Palmas, កីឡដ្ឋាន La Cartuja នាទីក្រុង Seville, , កីឡដ្ឋាន La Rosaleda នាទីក្រុង Malaga, , កីឡដ្ឋាន Metropolitano នាទីក្រុង Madrid,  កីឡដ្ឋាន Nueva Romareda នាទីក្រុង Zaragoza, កីឡដ្ឋាន RCDE Stadium នាទីក្រុង Barcelona,កីឡដ្ឋាន Riazor នាទីក្រុង A Coruna, កីឡដ្ឋាន San Mames នាទីក្រុង Bilbao និង កីឡដ្ឋាន Santiago Bernabeu នាទីក្រុង Madrid។ ចំណែក, កីឡដ្ឋាន ដែលត្រូវបានជ្រើសរើសនៅប្រទេស ម៉ារ៉ុក មាន កីឡដ្ឋាន ស្ថិតនាទីក្រុង Casablanca, Agadir, Marrakech, Rabat, Tangier និង Fez ខណៈដែលកីឡដ្ឋាននៅដែលត្រូវបានជ្រើសរើសនៅប្រទេសព័រទុយហ្គាល់មានកីឡដ្ឋានស្ថិតនាទីក្រុង Lisbon និង Porto។

ដោយឡែក ការប្រកួត FIFA World Cup 2030 នេះដែរ ក៏នឹងមានការប្រកួតធ្វើឡើងនាប្រទេស៣ផ្សេងទៀតនៅទ្វីបអាមេរិកដែលធ្វើជាម្ចាស់ផ្ទះរួមដូចគ្នាតែជាការប្រកួតបើកឆាក ដើម្បីអបអរខួប ១០០ឆ្នាំនៃការបង្កើតបាល់ទាត់ឯកពិភពលោក រួមមាន អាហ្សង់ទីន, ប៉ារាហ្គាយ និង អុយរ៉ាហ្គាយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង