×

ខ្សែប្រយុទ្ធ Neymar ខិតកៀកការវិលត្រឡប់មកទីលានវិញ

យោងតាមការចេញផ្សាយរបស់ The Goal បានអោយដឹងថាខ្សែប្រយុទ្ធ Neymar កៀកជិតនិងត្រឡប់ មកកាន់ការប្រកួតវិញ ក្រោយទទួល រងរបួសជាយូរមកហើយ ។

កីឡាករប្រេស៊ីលត្រូវបានគេជឿជាក់ថា ចាប់ផ្តើមហ្វឹកហាត់វិញដោយខ្លួនឯង ហើយអាចនឹងវិលចូល ទីលានវិញឆាប់ៗ បំផុតអោយក្លិប Al-Hilal បន្ទាប់ពីបាន ខកខានការប្រកួតជាច្រើន របស់ក្រុម។

អំឡុងពេលបង្ហាញខ្លួនក្នុងបេសកកម្មជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល ក្នុងខែតុលា ឆ្នាំ ២០២៣ កីឡាករវ័យ ៣២ឆ្នាំ បានជួបបញ្ហារបួសដាច់សរសៃពួរជង្គង់ខាងឆ្វេងធ្ងន់ធ្ងរ និងបានសម្រាកព្យាបាលរបួសអស់ពេលជិត ១ឆ្នាំ មុនពេលបានវិលត្រឡប់ចូលទីលានវិញ។

Neymar ទើបបានលេងវិញ ក្នុងជំនួប AFC Champions League ដោយលេងអោយក្លិប Al Hilal ប៉ុន្តែគេលេងបានតែ ២ប្រកួត ប៉ុណ្ណោះ ក៏បានបន្តជួបបញ្ហារបួសសាច់ដុំបន្ថែមទៀត។ បញ្ហារបួសសាច់ដុំ បន្ថែមទៀត បានបង្កអោយ Neymar ត្រូវការពេលវេលាសម្រាកបន្ថែមទៀតរយៈពេល ៦សប្តាហ៍ និងបន្តខកខានលេងអោយក្លិប Al Hilal។

ដោយសារតែបញ្ហារបួសនេះ ការចាកចេញរបស់ Neymar ពី Al-Hilal ត្រូវបានពិភាក្សា។ ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះវាទំនងជាថា Neymar នឹងនៅជាមួយក្លិបជើងឯក Saudi Pro League ។ ដូច្នេះហើយ រូបគេបានប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ខណៈដែលគេចង់វិលត្រឡប់មកលេងអោយក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Jorge Jesus វិញ។

គួរអោយដឹងដែរថាក្នុងអំឡុងពេលរង របួសកីឡាកររូបនេះធ្លាប់បានលេចឬព័ត៌មានថា នឹងអាចចាកចេញពីក្លិបលីគកំពូលរបស់អារ៉ាប់នេះប៉ុន្តែយ៉ាងណាក្តីទាំងកីឡាករ និងភ្នាក់ងារកីឡាករ បានចេញមកបញ្ចាក់ច្បាស់ហើយថា នឹងមិនមានការដោះដូរណា មួយកើតឡើងនោះទេ។

Neymar ចាប់តាំងតែពីពេល បានផ្ទេរមកពីក្លិបកំពូល បារាំង PSG មកគេតែងតែបានទទួលរង របួសជាប់ជានិច្ចហើយ ចុងក្រោយនេះមានព័ត៌មាន ចេញផ្សាយថានឹងអាចវិលត្រឡប់ទៅ កាន់ក្លិបនៅប្រទេសស្រុកកំណើត Santos ទៀតផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង