×

គ្រូបង្វឹក លោក João Pereira ត្រូវបាន Sporting CP បញ្ចប់តំណែង

ក្រុមព័រទុយហ្កាល់ Sporting CP បានសម្រេចបញ្ចប់តំណែងគ្រូបង្វឹកលោក João Pereira ក្រោយការដឹកនាំទទួលលទ្ធផលមិនល្អ។

បុរសវ័យ៤០ឆ្នាំរូបនេះ បានចូលកាន់តំណែងនៅ Sporting CP កាលពីថ្ងៃទី ១១ ខែវិច្ឆិកា កន្លងទៅ ជំនួសតំណែងលោក Ruben Amorim ដែលបានផ្លាស់ទៅដឹកនាំ Man UTD។

លោក João Pereira បានដឹកនាំ Sporting CP បានចំនួន៨ប្រកួត ដោយទទួលបានលទ្ធផលឈ្នះ ៣ ស្មើ ១ និង ចាញ់៤។

Sporting CP បានប្រកាសនៅលើបណ្តាញសង្គម របស់ខ្លួនអំពីការចែកផ្លូវជាមួយលោក João Pereira ហើយក្នុងនោះ លោក Rui Borges ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្រុមព័រទុយហ្កាល់ Vitória Guimarães នឹងមកជំនួសតំណែងលោក João Pereira ជាផ្លូវការនាពេលឆាប់ៗ។

ក្នុងការផ្លាស់ប្តូរ នៃប៉ុន្មានថ្ងៃចុងក្រោយនេះ Sporting CP បានដាក់លោក Rui Borges ជាបេក្ខភាពដ៏សំខាន់ ក្នុងការមកជួយក្រុមជាបន្ទាន់ ខណៈក្រុមនឹងត្រូវធ្វើការប្រកួត ជាមួយគូប្រជែង ក្រុម Benfica នៅក្នុងជំនួបក្របខណ្ឌ Primeira Liga នៅចុងសប្តាហ៍នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង