សារព័ត៌មាន China Daily បានអោយដឹងថា ទីក្រុង Hangzhou ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះការប្រកួត FIFA World Cup Asian Qualifier ដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិចិន នៅមជ្ឈមណ្ឌលកីឡាអូឡាំពិក Hangzhou Big Lotus ត្រូវបានគេស្គាល់ថា ផ្កាឈូកធំ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥។
ការប្រកួតនេះគឺជាផ្នែកមួយ នៃដំណាក់កាលទី៣ នៃការប្រកួតជម្រុះ World Cup 2026 ។ ការប្រកួតជាមួយអូស្ត្រាលីនេះគឺសំខាន់ ខណៈចិនមានបំណងដណ្តើម បានចំណាត់ថ្នាក់កំពូល២ក្នុងពូល C សម្រាប់ការប្រកួតជម្រុះផ្ទាល់។
ការប្រកួតនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត នៅក្នុងដំណើររបស់ទីក្រុង Hangzhou ក្នុងនាមជាមជ្ឈមណ្ឌលអភិវឌ្ឍន៍បាល់ទាត់ជាតិ ដោយបង្ហាញពីការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការជំរុញវិស័យកីឡាក្នុងប្រទេសចិន។
ដោយឡែក ក្រុមជម្រើសជាតិចិន បច្ចុប្បន្នកំពុងឈរនៅបាតតារាងនៃពូល ប៉ុន្តែមានត្រឹមតែមួយពិន្ទុតាមពីក្រោយក្រុមលេខ ២ អូស្ត្រាលី ធ្វើអោយការប្រកួតក្នុងផ្ទះ ដែលនៅសល់មានសារសំខាន់៕