×

ខ្សែប្រយុទ្ធ Cristiano Ronaldo ឈ្នះពានរង្វាន់ កីឡាកររកគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ

ខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែបន្តជោគជ័យជាអ្នករកគ្រាប់បាល់ដោយទទួលបានពានរង្វាន់ធំ២ក្នុងកម្មវិធីពានរង្វាន់ Globe Soccer Awards ក្នុងនាមជាអ្នកបំបែកកំណត់ត្រានៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត និងពានរង្វាន់រកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់លើលោក។

នៅកម្មវិធីប្រគល់ពានរង្វាន់ Globe Soccer Awards កាលពីចុងសប្តាហ៍កន្លងទៅ នៅទីក្រុង Dubai សហព័ន្ធអារ៉ាប់រួម Cristiano Ronaldo ទទួលបានពានរង្វាន់អ្នករកបានពានរង្វាន់ជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេបំផុតគឺ៣៥គ្រាប់អោយក្លិប Al-Nassr រដូលកាល២០២៣-២៤។ រូបគេរកបាន៤៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម១៣លើក ក្នុងការបង្ហាញខ្លួន៤៥ប្រកួតគ្រប់កម្មវិធីប្រកួតទាំងអស់។

ជាមួយគ្នានេះ រូបគេទទួលបានពានរង្វាន់ជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេបំផុតគ្រប់ពេលវេលា Top Goalscorer of All Time ដែលជាការឈ្នះឆ្នាំទី២ជាប់គ្នាពីកម្មវិធី Globe Soccer Awards។

ដោយឡែក ពានរង្វាន់ផ្សេងទៀតដូចជាពានរង្វាន់ Men’s Best Player Honour បានទៅលើខ្សែប្រយុទ្ធ Vinicius Junior របស់ Real Madrid ខណៈមិត្តរួមក្លិបរបស់គេ២រូបទៀត គឺ ខ្សែបម្រើ Jude Bellingham បានឈ្នះពានរង្វាន់ខ្សែបម្រើឆ្នើមប្រចាំឆ្នាំពីកម្មវិធី Globe Soccer Awards ហើយអ្នកចាំទី Thibaut Courtois បានឈ្នះពានរង្វាន់អ្នកចាំទីឆ្នើម។

សម្រាប់ក្លិប Real Madrid វិញ បានឈ្នះ ពានរង្វាន់ក្លិបបាល់ទាត់ឆ្នើមប្រចាំឆ្នាំហើយគ្រូបង្វឹកលោក Carlo Ancelotti ឈ្នះពានគូ្របង្វឹកល្អបំផុតប្រចាំឆ្នាំ២០២៤៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង