×

ខ្សែប្រយុទ្ធ Cristiano Ronaldo ថា Vinicius Junior ស័ក្កសមក្នុងការឈ្នះពាន Ballon d’Or ឆ្នាំ ២០២៤

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ខ្សែប្រយុទ្ធ Cristiano Ronaldo បានអះអាងនិងបញ្ចេញមតិយល់ឃើញថា ខ្សែប្រយុទ្ធ Vinicius Junior របស់ Real Madrid គួរតែឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៤នេះ ។

Cristiano Ronaldo នៅក្នុងពិធីទទួលពានរង្វាន់ Globe Soccer Awards ក៏បានរិះគន់កម្មវិធីពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ២០២៤ ដែលផ្តល់ពានអោយខ្សែបម្រើ Rodri របស់ Man City ថាជារឿងអយុត្តិធម៌សម្រាប់ Vinícius Junior ។

កីឡាករវ័យ៣៩ឆ្នាំ បាននិយាយថា “ក្នុងទស្សនៈខ្ញុំគឺ Vinícius សមទទួលបានពានរង្វាន់នេះ។ ពួកគេផ្តល់អោយ Rodri ក៏ស័ក្កសមដែរ តែពួកគេគួរផ្តល់អោយ Vinícius វិញ ពីព្រោះគេឈ្នះពាន UEFA Champions League និងរកបានគ្រាប់បាល់ក្នុងវគ្គផ្តាច់ព្រ័ត្រ។”

Ronaldo បន្តថា “វាជារឿងអយុត្តិធម៌ដែលកីឡាករប្រេស៊ីល Vinicius Junior មិនបានឈ្នះពានកិត្តិយសផ្ទាល់ខ្លួនមួយនេះ។ នេះជាមូលហេតុដែលខ្ញុំស្រលាញ់ Globe Soccer Awards ជាង។”

គួររំលឹកថា Vinicius ឈរនៅលេខរៀងទី ២ ខណៈខ្សែបម្រើ Rodri របស់ Manchester City ដែលបានឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៤ដែលប្រារព្ធធ្វើឡើងនៅទីក្រុងប៉ារីសក្នុងខែតុលាឆ្នាំ២០២៤។ ទោះបីជាRodri ទទួលបានការបោះឆ្នោតច្រើនជាងគេ ប៉ុន្តែជាលទ្ធផល មន្ត្រី និងកីឡាករ Vinicius និង Real Madrid ហាក់ដូចជាបានដឹងមុននិងបានធ្វើពហិការមិនចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Orនៅឆ្នាំនេះទេ ។

ដោយឡែក នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Globe Soccer Awards ដែលធ្វើឡើង នៅទីក្រុង Dubai កន្លងទៅនេះ Cristiano Ronaldo ទទួលបានពានរង្វាន់អ្នករកបានពានរង្វាន់ជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេបំផុតគឺ៣៥គ្រាប់អោយក្លិប Al-Nassr រដូលកាល២០២៣-២៤។ រូបគេរកបាន៤៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុម១៣លើក ក្នុងការបង្ហាញខ្លួន៤៥ប្រកួតគ្រប់កម្មវិធីប្រកួតទាំងអស់។ រូបគេក៏ទទួលបានពានរង្វាន់ជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេបំផុតគ្រប់ពេលវេលា Top Goalscorer of All Time award ដែលជាការឈ្នះឆ្នាំទី២ជាប់គ្នាពីកម្មវិធី Globe Soccer Awards៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង