គ្រូបង្វឹកថ្មី AC Milan លោក Paulo Fonseca បាននិយាយថា ការមកដឹកនាំរបស់លោក គឺដើម្បីជួយក្រុមទទួលលទ្ធផលល្អប្រសើរ។
ជាការពិត បន្ទាប់ពីការបណ្តេញគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Paulo Fonseca ក្រោយប្រកួតស្មើ Roma ១ទល់និង១ រួចមក មិនបង្អង់យូរ AC Milan បានប្រកាសពីអ្នកជំនួសតំណែងបុរសវ័យ ៥១ ឆ្នាំ គឺ លោក Sergio Conceicao។
អតីតគ្រូបង្វឹក Porto ជាជនជាតិព័រទុយហ្គាល់ដូចគ្នា និង មានវ័យស្របាក់ស្របាលនិងអតីតគ្រូបង្វឹក លោក Paulo Fonseca ដែលត្រូវបានក្លិប AC Milan បណ្តេញចេញដែរ ពោលគឺលោក Conceicao មានវ័យ៥០ ឆ្នាំ។ លោក Conceicao បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំមួយខែជាមួយសុពលភាពដឹកនាំនៅកីឡដ្ឋាន San Siro ដែលនិងដំណើរការរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ជាមួយនឹងការតាំងចិត្តក្នុងការដឹកនាំនិងធានាថា AC Milan មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត UEFA Champions League នៅរដូវកាលក្រោយ។
ជាមួយនឹងការបង្ហាញខ្លួនជាគ្រូបង្វឹក AC Milan ថ្មី ជាផ្លូវការ លោក Paulo Fonseca បានបង្ហាញពីជំហររបស់ខ្លួនក្នុងការជួយក្រុមថា “ខ្ញុំមកទីនេះដើម្បីជួយក្រុម អោយបានលទ្ធផលល្អ។ ការងារជាគ្រូបង្វឹកបាល់ទាត់ជាការប្រកួតប្រជែងដ៏តានតឹងមួយ វាផ្អែកលើយុទ្ធសាស្ត្រ និង ការហ្វឹកហាត់ជារៀងរាល់ថ្ងៃ។ ប្រសិនបើក្រុមមិនបានបញ្ចេញសក្កដានុពលតាមការចង់បាននោះទេ ក្រុមរបស់យើងក៏មិនមានភាពប្រសើរដូចគ្នា។”
គួររំឮកថា លោក Conceicao កន្លងមកត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងាររបស់ AC Milan នៅរដូវក្តៅ ប៉ុន្តែសហម្ចាស់ក្លិបលោក Gerry Cardinale សញ្ជាតិអាមេរិកបាននាំយកគ្រូបង្វឹក លោក Sergio Fonseca មកជំនួសវិញ ។ ការបណ្តេញលោក Paulo Foncesa កើតមានឡើង ក្រោយដឹកនាំក្រុមបាន៦ខែ ដោយដឹកនាំ២៤លើកឈ្នះ១២ស្មើ៦និងចាញ់៦ ខណៈក្រុមខ្វះខាតជ័យជំនះនៅក្របខណ្ឌ Serie A ដោយចាញ់៤ដងហើយគិតត្រឹមសប្តាហ៍ទី១៧ ដូច្នេះនាំអោយ AC Milan ឈរនៅលេខរៀងទី៨ មានគម្លាត១៤ពិន្ទុពីក្រុមកំពូលតារាង Atlanta និងមានគម្លាត៨ពិន្ទុពីក្រុមលេខរៀងទី៤ Lazio៕