×

អ្នកវាយកូនបាល់ Jiří Lehečka យកបានជើងឯកកម្មវិធី Brisbane International 2025

ការប្រកួតវាយកូនបាល់ដើមឆ្នាំ២០២៥ កម្មវិធី Brisbane International 2025 បានបញ្ចប់ហើយក្រោយពីដំណើរការរយៈពេល១សប្តាហ៍កន្លងមកនាទីក្រុង Brisbaneប្រទេសអូស្ត្រាលី។

នៅក្នុងនោះគេក៏បានរកឃើញអ្នកឈ្នះជើងឯកផងដែរ ដោយខាងផ្នែកបុរសគឺកីឡាករឆេក Jiri Lehecka បន្ទាប់ពីគូប្រកួតរបស់គេគឺកីឡាករអាមេរិក Reilly Opelka បានសុំចុះចាញ់ការប្រកួតពាក់កណ្តាលទី នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយសាររបួសខ្នង។

ជ័យជំនះនេះបានធ្វើអោយកីឡាករ Jiri Lehecka វ័យ២៣ឆ្នាំ ក្លាយជាកីឡាករមានវ័យក្មេងជាងគេទី២ ក្នុងប្រវត្តិសាស្ត្រ ដែលបានលើកពានរង្វាន់ Brisbane International បន្ទាប់ពីកីឡាករឆេក Radek Stepanek ដែលធ្វើបានកំណត់ត្រានេះដំបូងក្នុងឆ្នាំ ២០០៩។

ងាកមកកាន់ការប្រកួតខាងផ្នែកនារីវិញ កីឡាការិនីដែលកំពុងឈរលេខ១ពិភពលោកមកពីបេឡារូស Aryna Sabalenka ជាអ្នកទទួលបានជ័យជំនះជើងឯក បន្ទាប់ពីយកឈ្នះកីឡាការិនីរុស្ស៊ី Polina Kudermetova នៅក្នុងវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 4-6 6-3 និង 6-2។ នេះជាការឈ្នះពានរង្វាន់ទី១៨នៅក្នុងអាជីព សម្រាប់នារីវ័យ២៦ឆ្នាំ។

សូមបញ្ជាក់ថា កម្មវិធី Brisbane International ឆ្នាំ២០២៥នេះ ជាការដំណើរការលើកទី ១៦នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ការប្រកួតនេះដែរ ជាការប្រកួតកម្តៅសាច់ដុំរបស់កីឡាករ កីឡាការីនីជើងខ្លាំងដែលនឹងត្រូវទៅប្រកួតប្រជែងពានរង្វាន់កម្រិត Grand Slam ដើមរដូវកាល គឺពានរង្វាន់ Australian Open នាពេលខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង