×

គ្រូ Inter Miami បដិសេធ ការនាំយក ខ្សែប្រយុទ្ធ Neymar មករួមក្រុម

ខ្សែប្រយុទ្ធ Neymar ត្រូវបានគេរំពឹងថាអាចនឹងចូលរួមជាមួយអតីតមិត្តរួមក្រុម Lionel Messi និង Luis Suarez នៅក្លិបអាមេរិក Inter Miami ដើម្បីបង្កើតប្រវត្តិសាស្រ្ដថ្មីមួយដែលអតីតខ្សែប្រយុទ្ធកំពូលទាំង៣ MSN ម្ដងទៀត។

ទោះយ៉ាងណា លោក Javier Mascherano ជាអតីតកីឡាករ Barcelona ធ្លាប់លេងជាមួយ Neymar បច្ចុប្បន្នជាគ្រូបង្វឹកក្លិប Inter Miami បានឆ្លើយតបជុំវិញការចុះផ្សាយពីក្លិបដែលនឹងអាចនាំយកកីឡាករ ប្រេស៊ីលមកលេងជុំគ្នាជាថ្មីម្ដងទៀតនៅក្លិប Inter Miami ដោយថា ក្លិបមិនមានបំណងបែបនោះទេ។

Neymar ទំនងជាអាចនឹងចាកចេញពីក្លិប Al-Hilal នៅរដូវក្តៅនេះ ដោយសារក្លិបនៅក្របខណ្ឌ Saudi Pro League ត្រូវបានគេរាយការណ៍ថានឹងមិនបន្តកិច្ចសន្យាអោយរូបគេមួយឆ្នាំទៀតទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង