×

អ្នកវាយកូនបាល់ Novak Djokovic បន្តឡើងវគ្គ៨នាក់ចុងក្រោយ កម្មវិធី Australian Open 2025

ការប្រកួតវាយកូនបាល់កម្រិត Grand Slam ដើមរដូវកាល កម្មវិធី Australian Open 2025 បានបន្តដំណើរការដល់ជុំទី៤ ហើយ។

នៅក្នុងនោះដែរ កីឡាករដែលកំពុងឈរលេខ៧ពិភពលោក មកពីសែប Novak Djokovic បានទទួលជ័យជំនះ ដោយបានឈ្នះកីឡាករឆេក Jiří Lehečka តាមរយៈលទ្ធផល 6-3 6-4 និង 7-6។

Novak Djokovic នឹងបន្តឡើងដល់វគ្គ៨នាក់ចុងក្រោយ ជួបកីឡាករអេស្ប៉ាញ Carlos Alcaraz ដែលបានយកឈ្នះកីឡាករអង់គ្លេស Jack Draper ។

រីឯការប្រកួត១គូទៀតគឺកីឡាករអាល្លឺម៉ង់ Alexander Zverev បានយកឈ្នះកីឡាករបារាំង Ugo Humbert នៅក្នុងការប្រកួតជុំទី៤នេះដែរ ដោយលទ្ធផល 6-1 2-6 6-3 និង 6-2 ដើម្បីឡើងវគ្គ៨នាក់ចុងក្រោយ ជួបកីឡាករអាមេរិក Tommy Paul ដែលបានយកឈ្នះកីឡាករអេស្ប៉ាញ Alejandro Davidovich Fokina ។

ងាកមកខាងផ្នែកនារីវិញ កីឡាការិនីដែលកំពុងឈរលេខ១ពិភពលោក មកពីបែលឡារុស Aryna Sabalenka បានយកឈ្នះកីឡាការិនី រុស្ស៊ី Mirra Andreeva នៅក្នុងជុំទី៤ ដោយលទ្ធផល 6-1 និ 6-2។

Aryna Sabalenka នឹងបន្តឡើងវគ្គ៨នាក់ជួបកីឡាការិនីរុស្ស៊ី Anastasia Pavlyuchenkova ដែលបានយកឈ្នះកីឡាការិនីក្រូអាត Donna Vekić៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង