×

FIFA បា្ររព្ធពិធីដង្ហែរពានរង្វាន់ Club World Cup មុនការប្រកួតផ្លូវការចាប់ផ្តើម

ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានប្រារព្ធពិធីដង្ហែរ ពានរង្វាន់ FIFA Club World Cup មុនការប្រកួតជាផ្លូវការចូលមកដល់។

ការដង្ហែរពានរង្វាន់ FIFA Club World Cup បានចាប់ផ្តើមនៅទីក្រុងញូវយ៉ក ដោយវានឹងធ្វើដំណើរជុំវិញពិភពលោក រួមបញ្ចូលទាំងការធ្វើដំណើរទីកាន់ទីក្រុងកំណើតនៃក្រុមបាល់ទាត់ទាំង ៣២ ដែលនឹងប្រកួតប្រជែងក្នុងការប្រកួតទម្រង់ថ្មី។

ក្រៅពីប្រធាន FIFA លោក Gianni Infantino ដែលបានធ្វើជាអធិបតីក្នុងព្រឹត្តិការណ៍ដង្ហែរពានរង្វាន់ Club World Cup នេះហើយ ក៏មានបុគ្គលល្បីៗជាច្រើនទៀតដូចជា តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងជនជាតិអង់គ្លេសលោក Robbie Williams បានសម្តែងបទចម្រៀងល្បីបំផុតមួយចំនួនរបស់លោកផងដែរ។

ជាការពិត FIFA Club World Cup 2025 ជាការប្រកួតដែលនឹងមានចំនួនក្រុមកើនឡើង ពីចំនួនជាង ១០ក្រុម រហូតដល់ ៣២ ក្រុម។ រូបមន្តនៃការប្រកួត FIFA Club World Cup ថ្មី ដែលមានក្រុមចូលរួមប្រកួតដល់ទៅ ៣២ ក្រុមដោយក្រុមនីមួយៗ នឹងត្រូវចាប់ចូលទៅក្នុងពូលចំនួន ៨ផ្សេងគ្នា មួយពូលមាន ៤ក្រុម ហើយការលេងគឺដូចទៅនឹងរូបមន្តរបស់ការប្រកួត World Cup អ៊ីចឹងដែរ។ ២ក្រុម ឆ្លងផុតវគ្គចែកពូល នឹងបន្តទៅវគ្គ ១៦ក្រុម ដើម្បីប្រកួតជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតឆ្នាំ២០២៥នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៤ ខែមិថុនា ដល់ ១៣ ខែកក្កដា ខណៈសហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះ ហើយនឹងធ្វើឡើងនាកីឡដ្ឋានចំនួន ១២ ដោយក្នុងនោះ កីឡដ្ឋាន MetLife Stadium ដែលជាទឹកដីរបស់ក្រុមកីឡាវាយកូនបាល់ Baseball លីគ NFL ក្រុម New York Giants និង New York Jets មានមូលដ្ឋាននាទីក្រុង New York សហរដ្ឋអាមេរិក នឹងក្លាយជាទីតាំងនៃការប្រកួតកាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង