កីឡាករសែប Novak Djokovic បានបន្តឡើងដល់វគ្គ៤នាក់ចុងក្រោយ នៃការប្រកួតវាយកូនបាល់កម្មវិធី Australian Open 2025។
ការឡើងមកនេះបន្ទាប់ពីកីឡាករចាស់វស្សា វ័យ៣៧ឆ្នាំ បានជួបប្រកួត និង យកឈ្នះទៅលើកីឡាករដែលកំពុងឈរលេខ៣ពិភពលោកមកពីអេស្ប៉ាញ Carlos Alcaraz នៅក្នុងវគ្គ៨នាក់ចុងក្រោយតាមរយៈលទ្ធផល 4-6 6-4 6-3 និង 6-4។
ដូចនេះ Novak Djokovic នឹងបន្តឡើងទៅជួបកីឡាករដែលកំពុងឈរលេខ២ពិភពលោកមកពីអាល្លឺម៉ង់ Alexander Zverev ដែលបានយកឈ្នះកីឡាករអាមេរិក Tommy Paul។
ងាកមកកាន់ការប្រកួតខាងផ្នែកនារីវិញ កីឡាការិនី អាមេរិក Madison Keys បានឡើងដល់វគ្គ៤នាក់ចុងក្រោយដែរ បន្ទាប់ពីយកឈ្នះកីឡាការិនីអ៊ុយក្រែន Elina Svitolina នៅវគ្គ៨នាក់ចុងក្រោយតាមរយៈលទ្ធផល 3-6 6-3 និង 6-4។
Madison Keys នឹងរង់ចាំជួបអ្នកឈ្នះរវាងកីឡាការិនីអាមេរិក Emma Navarro និង កីឡាការិនីប៉ូឡូញ Iga Świątek ដែលនឹងត្រូវប្រកួតគ្នានៅវគ្គ៨នាក់ចុងក្រោយ៕