កីឡាករព័រតូរីកូ Irad Ortiz បានទទួលជ័យជំះនៅក្នុងការប្រណាំងសេះកម្មវិធី Pegasus World Cup Invitational Stakes 2025 ដែលធ្វើឡើងនាទីក្រុង Hallandale Beach រដ្ឋ Florida សហរដ្ឋអាមេរិក។
ជាការពិត ក្នុងការប្រកួតនេះ កីឡាករទាំងអស់ត្រូវធ្វើការជិះលើទីលានដែលមានឈ្មោះថា Gulfstream Park ចម្ងាយផ្លូវ ១,៨ គីឡូម៉ែត្រ។
យ៉ាងណា កីឡាករ Irad Ortiz ជិះសេះឈ្មោះ White Abarrio បានចូលដល់ទីព្រ័ត្រមុនគេ ប្រើពេលអស់ ១នាទី ៤៨វិនាទី ចុច០៥។ កីឡាករព័រតូរីកូ John R. Velazquez ជិះសេះឈ្មោះ Locked ចូលដល់គោលដៅលំដាប់ទី២ ហើយកីឡាករម្ចាស់ផ្ទះ Tyler Gaffalione ជិះសេះឈ្មោះ Skippy Long Stocking ចូលដល់គោលដៅលំដាប់ទី៣។
សូមបញ្ជាក់ថា ការប្រណាំងសេះកម្មវិធី Pegasus World Cup Invitational Stakes បានចាប់ផ្តើមដំណើរការលើកដំបូងក្នុងឆ្នាំ២០១៧ ហើយបើគិតមកដល់ឆ្នាំ២០២៥ វាជាការដំណើរការលើកទី ៩ ហើយ ។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធីឆ្នាំនេះ មានដល់ទៅ ៣លានដុល្លារឯណោះ៕