×

កីឡាករអ៊ីតាលី Mattia Bellucci បន្តឡើងវគ្គ៨នាក់ចុងក្រោយ ការប្រកួតវាយកូនបាល់កម្មវិធី Rotterdam Open 2025

ការប្រកួតវាយកូនបាល់កម្មវិធី Rotterdam Open 2025 ដែលធ្វើឡើងនាទីក្រុង Rotterdam ប្រទេសហូឡង់ បានបន្តឈានដល់ជុំទី២ហើយ កាលពីម្សិលមិញនេះ។

នៅក្នុងនោះដែរ កីឡាករអ៊ីតាលី Mattia Bellucci បានយកឈ្នះទៅលើកីឡាករដែលកំពុងឈរលេខ៧ពិភពលោកមកពីរុស្ស៊ី Daniil Medvedev តាមរយៈលទ្ធផល 6-3 7-6 និង 6-3។

កីឡាករ Mattia Bellucci នឹងបន្តឡើងទៅកាន់វគ្គ៨នាក់ចុងក្រោយដោយរង់ចាំជួបអ្នកឈ្នះក្នុងការប្រកួតជុំទី២រវាងកីឡាករក្រិច Stefanos Tsitsipas និងកីឡាករម្ចាស់ផ្ទះ Tallon Griekspoor។

ចំណែកឯការប្រកួត១គូទៀតគឺកីឡាករប៉ូឡូញ Hubert Hurkacz បានទទួលជ័យជំនះនៅក្នុងការប្រកួតជុំទី២ ដោយងាយស្រួល បន្ទាប់គូប្រជែងរបស់គេ កីឡាករឆេក Jiří Lehečka បានសុំចុះចាញ់ ដោយសាររបួស។

Hubert Hurkacz នឹងបន្តឡើងទៅកាន់វគ្គ៨នាក់ចុងក្រោយរង់ចាំជួបអ្នកឈ្នះនៅក្នុងការប្រកួតជុំទី២រវាង កីឡាករហុងគ្រី Fábián Marozsán និងកីឡាកររុស្ស៊ី Andrey Rublev៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង