
ការប្រកួតវាយកូនបាល់កម្រិត ATP Tour 250 កម្មវិធី Open 13 បានបញ្ចប់ហើយ ការប្រកួតធ្វើឡើងនាទីក្រុង Marseille ប្រទេសបារាំង រយៈពេលមួយសប្តាហ៍កន្លងមក។
នៅក្នុងនោះដែរ គេក៏បានរកឃើញអ្នកឈ្នះជើងឯកនៃកម្មវិធី ផងដែរ នោះគឺកីឡាករ ម្ចាស់ផ្ទះ Ugo Humbert ដោយបានយកឈ្នះកីឡាករសែប Hamad Medjedovic នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 7-6 និង 6-4។
នេះជាពានរង្វាន់ដំបូងដែលកីឡាករវ័យ២៦ឆ្នាំ បានឈ្នះនៅក្នុងរដូវកាល២០២៥នេះ នឹងជាពានរង្វាន់កម្រិត ATP ទី៧ ដែលរូបគបានឈ្នះនៅក្នុងអាជីពផងដែរ។
សូមបញ្ជាក់ថា កម្មវិធី Open 13 បានដំណើរការលើកដំបូងកាលពីឆ្នាំ១៩៩៣ បើគិតមកដល់ឆ្នាំ ២០២៥ នេះ វាគឺជាការដំណើរការលើកទី ៣២ហើយ។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធីមានប្រមាណ ៧៣ម៉ឺនដុល្លារអាមេរិក៕