×

អ្នកប្រណាំងរថយន្ត Elfyn Evans ឈ្នះការប្រកួតកម្មវិធី Rally Sweden

ការប្រណាំងរថយន្ត World Rally Championship ប្រចាំរដូវកាល ២០២៥ បានឈានដល់ដំណាក់កាលទី២ ហើយ ដែលជាកម្មវិធី Rally Sweden។

ការប្រកួតបានធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែកុម្ភៈ នាតំបន់ Umeå ប្រទេសស៊ុយអែត ដោយកីឡាករត្រូវប្រជែងគ្នាលើចម្ងាយផ្លូវប្រមាណ ៣០០,២២ គីឡូម៉ែត្រ។

ការប្រកួតមានភាពលំបាកដោយអាកាសធាតុត្រជាក់ខ្លាំង បូករួមនឹងផ្លូវដែលគ្របដណ្តប់ដោយព្រិលក្រាស់ឃ្មឹក និង សើមរអិល ប៉ុន្តែកីឡាករទាំងអស់នៅតែប្រឹងប្រែងប្រកួតគ្នាយ៉ាងអស់ពីសមត្ថភាពផងដែរ។

នៅក្នុងនោះគេក៏បានរកឃើញអ្នកឈ្នះការប្រកួតនៃកម្មវិធីនោះគឺកីឡាករអង់គ្លេស Elfyn Evans មកពីក្រុម Toyota Gazoo Racing ដោយចាយពេលអស់ ២ម៉ោង ៣៣នាទី និង ៣៩វិនាទី ចុច២។ កីឡាករជប៉ុន Takamoto Katsuta មកពីក្រុម Toyota Gazoo Racing ដូចគ្នា បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ យឺតជាងអ្នកលេខ១ ៣វិនាទី ចុច៨ ហើយកីឡាករបែលហ្ស៊ីក Thierry Neuville មកពីក្រុម Hyundai Shell Mobis បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣យឺតជាងអ្នកលេខ១ ១១វិនាទី ចុច៩។

ជ័យជំនះនេះក៏ធ្វើអោយ Elfyn Evans ឡើងមកឈរក្នុងតារាងពិន្ទុសរុបផងដែរ ដោយមាន ៦១ពិន្ទុ។

ការប្រណាំងរថយន្ត World Rally Championship ប្រចាំរដូវកាល ២០២៥ ដំណាក់កាលទី២ នឹងជាកម្មវិធី Safari Rally Kenya ធ្វើឡើងនាតំបន់ Nairobi ប្រទេសកេនយ៉ាង ថ្ងៃទី ២១ ដល់ ២៣ ខែមីនាខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង