អតីតគ្រូបង្វឹកក្លិប Everton, Rangers និងក្រុមជម្រើសជាតិស្កុតឡែន លោក Walter Smith បានទទួលមរណភាពក្នុងអាយុ ៧៣ឆ្នាំ។
លោក Smith បានគ្រប់គ្រងក្លិប Everton អស់រយៈពេល ៤ឆ្នាំនៅចន្លោះឆ្នាំ ១៩៩៨ និង ២០០២ ប៉ុន្តែត្រូវបានគេស្គាល់ថា លោកដឹកនាំល្អបំផុតនៅក្លិបនៅស្កុតឡែន។
ក្នុងការប្រកួតពីរដាច់ដោយឡែកពីគ្នា គាត់បានដឹកនាំ Rangers ឱ្យឈ្នះពានលីគស្កុតឡែលចំនួន ១០ ដង Scottish Cups ចំនួន ៥ដង Scottish League Cups ចំនួន ៥មួយ និងដល់វគ្គផ្តាច់ព្រ័ត្រនៃ UEFA Cup ក្នុងឆ្នាំ២០០៨ ។
លោកក៏ធ្លាប់ទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិស្កុតឡែន ចន្លោះឆ្នាំ ២០០៤ ដល់ ២០០៧ ហើយជាជំនួយការអ្នកចាត់ការទូទៅរបស់ Sir Alex Ferguson នៅក្លិប Manchester United ក្នុងឆ្នាំ ២០០៣-០៤។
សេចក្តីថ្លែងការណ៍របស់ Rangers បានសរសេរថា៖ “វាគឺជាមួយនឹងការសោកសៅយ៉ាងជ្រាលជ្រៅដែលយើងប្រកាសពីការស្លាប់របស់អតីតអ្នកចាត់ការទូទៅ ប្រធាន និងជាវីរបុរសរបស់ក្លិប គឺលោក Walter Smith ៕”