កីឡាករក្រិច Stefanos Tsitsipas បានបន្តឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតវាយកូនបាល់កម្មវិធី Dubai Tennis Championships 2025។
ការឡើងមកនេះបន្ទាប់ពីកីឡាករ វ័យ២៦ឆ្នាំ បានយកឈ្នះកីឡាករអ៊ីតាលី Matteo Berrettini នៅក្នុងវគ្គ៨នាក់ចុងក្រោយតាមរយៈលទ្ធផល 7-6 1-6 និង 6-4។
Stefanos Tsitsipas នឹងបន្តទៅជួបកីឡាករហូឡង់ Tallon Griekspoor ដែលបានយកឈ្នះកីឡាកររុស្ស៊ី Daniil Medvedev។
ចំណែកឯការប្រកួត១គូទៀតគឺកីឡាករកាណាដា Félix Auger-Aliassime បានយកឈ្នះកីឡាករ សែប Marin Čilić នៅក្នុងការប្រកួតវគ្គ៨នាក់ចុងក្រោយ ដោយលទ្ធផល 6-4 3-6 និង 6-2។
កីឡាក Félix Auger-Aliassime នឹងបន្តឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួបកីឡាករបារាំង Quentin Halys ដែលបានយកឈ្នះកីឡាករអ៊ីតាលី Luca Nardi៕