ការប្រកួតវាយកូនបាល់កម្រិត ATP Tour 250 កម្មវិធី Chile Open 2025 បានបញ្ចប់ហើយក្រោយដំណើរការ១សប្តាហ៍កន្លងមក នាទីក្រុង Santiago ប្រទេសឈីលី។
នៅក្នុងនោះគេក៏បានរកឃើញអ្នកឈ្នះជើងឯកនៃកម្មវិធីផងដែរ នោះគឺកីឡាករសែប Laslo Djere ដោយបានយកឈ្នះកីឡាករអាហ្សង់ទីន Sebastián Báez នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 6-4 3-6 និង 7-5។
នេះគឺជាការឈ្នះពានរង្វាន់កម្រិត ATP ជាលើកទី៣នៅក្នុងអាជីពរបស់កីឡាករ វ័យ២៩ឆ្នាំ បន្ទាប់ពីឈ្នះពានរង្វាន់ Sardegna Open ក្នុងឆ្នាំ២០២០ និង Rio Open ក្នុងឆ្នាំ២០១៩។
សូមបញ្ជាក់ថា កម្មវិធី Chile Open ឆ្នាំ២០២៥នេះ គឺជាការដំណើរការជាលើកទី ២៧នៅក្នុងអាជីព ហើយប្រាក់រង្វាន់នៃកម្មវិធីមានប្រមាណ ៦៨ម៉ឺនដុល្លារ៕