×

ខ្សែប្រយុទ្ធ Lionel Messi មិនត្រូវបានបញ្ចូលឈ្មោះក្នុងការប្រកួតរបស់ក្រុមអាហ្សង់ទីនក្នុងខែមីនា

ខ្សែប្រយុទ្ធ Lionel Messi មិនត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនរបស់គ្រូបង្វឹកលោក Lionel Scaloni សម្រាប់ការប្រកួតជម្រុះ FIFA World Cup ឆ្នាំ ២០២៦នៅក្នុងខែមីនានេះ ដោយរូបគេមានរបួសសាច់ដុំ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា កីឡាករវ័យ៣៧ឆ្នាំ បានស៊ុតបាល់បញ្ចូលទីដ៏គួរអោយភ្ញាក់ផ្អើលក្នុងជ័យជំនះលទ្ធផល ២-១ របស់ក្រុម Inter Miami នៅលើទឹកដីក្រុម Atlanta United ក្នុងការប្រកួតក្របខណ្ឌ Major League Soccer កាលពីពេលកន្លងទៅ ប៉ុន្តែក្រោយការប្រកួត រូបគេត្រូវបានរកឃើញថា មានបញ្ហាសាច់ដុំ។

ជាលទ្ធផល Lionel Messi ត្រូវបានចាកចេញពីក្រុមជម្រើសជាតិអាហ្សង់ទីននៅ ហើយនឹងបន្តនៅសហរដ្ឋអាមេរិកដើម្បីធ្វើការព្យាបាល។

អាហ្សង់ទីនដែលនាំមុខគេក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២៦ តំបន់អាមេរិកខាងត្បូង CONMEBOL ដោយមាន ២៥ ពិន្ទុក្រោយឆ្លងកាត់១២ ប្រកួតរួចមក។

នៅក្នុងខែមីនានេះ ក្រុមពពកស នឹងមានការប្រកួត FIFA World Cup ឆ្នាំ ២០២៦ តំបន់អាមេរិកខាងត្បូង CONMEBOL ចំនួន២ប្រកួត ដោយត្រូវទៅប៉ះក្រុមម្ចាស់ផ្ទះ អ៊ុយរូហ្កាយ នៅថ្ងៃទី២១ ខែមីនា នាកីឡដ្ឋាន Estadio Centenario មុនបន្តធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ក្រុមជម្រើសជាតិប្រេស៊ីល នៅថ្ងៃទី ២៥ ខែមីនា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង