×

ខ្សែបម្រើ Lamine Yamal ជឿថា Barcelona នឹងឈ្នះជើងឯក UEFA Champions League រដូវកាលនេះ

ខ្សែបម្រើ Lamine Yamal បានបង្ហាញភាពជឿជាក់ថា ក្រុម Barcelona នឹងឈ្នះជើងឯកពានរង្វាន់ UEFA Champions League នារដូវកាលនេះ។

ក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ក្រុម Barcelona បានឡើងមកប៉ះ ក្រុមមកពីអាល្លឺម៉ង់ Borussia Dortmund ដែលការប្រកួតនឹងធ្វើឡើងចំនួន២ជើងនៅ ខែមេសា ខាងមុខ។

ក្នុងការឡើងមកដល់វគ្គនេះកីឡាករ អេស្ប៉ាញ វ័យ១៧ឆ្នាំ បាននិយាយថា Barcelona ជាក្រុមដែលមានឆន្ទៈ និងគោលដៅចង់ឈ្នះជើងឯក UEFA Champions League ហើយក៏ជាក្រុមដែលត្រូវបានគេរំពឹងថា នឹងឈ្នះពានរង្វាន់នេះដូចគ្នា។

ទាក់ទងនឹងការប្រកួតប្រជែងនេះ Lamine Yamal បានលើកឡើងថា “ឥឡូវនេះ ពួកយើងគឺជាក្រុម ដែលអាចឈ្នះពាន UEFA Champions League។ ឥឡូវនេះ ពួកយើងគឺមិនខ្លាចក្រុមណាមួយឡើយ។ ពួកយើងគឺជាគ្រួសារតែមួយ។ ប្រាកដណាស់ ពួកយើងអាចឈ្នះពានកំពូលអឺរ៉ុបមួយនេះ។”

ពីមុន Liverpool ជាក្រុមដែលត្រូវបានគេជឿថា មានភាគរយខ្ពស់ក្នុងការឈ្នះ UEFA Champions League ប៉ុន្តែពេលនេះពួកគេបានធ្លាក់ចេញហើយ ដោយឡែកក្រុម Barcelona នៅ ហើយក្រុមនេះគឺជាក្រុមដែលត្រូវបានគេជឿថា នឹងឈ្នះជើងឯកដូចគ្នា។

Yamal បន្ថែមថា ដោយសារលែងមានវត្តមានក្រុម Liverpool ដូច្នេះពួកគេមិនខ្លាចក្រុមណាទាំងអស់ ពួកគេនៅពេលនេះជាក្រុមដែលលេងដូចជាគ្រួសារតែមួយ ។ ហេតុផលទាំងនេះធ្វើអោយរូបគេច្បាស់ក្នុងចិត្តថា Barcelona នឹងឈ្នះ UEFA Champions League រដូវកាលនេះ។

សូមបញ្ជាក់ថា ការប្រកួតជើងទី ១ វគ្គ ៨ ក្រុមពាន UEFA Champions League នឹងធ្វើឡើងនៅថ្ងៃទី ៩ និងទី ១០ ខែ មេសា។ ចំណែកការប្រកួតជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ១៦ និងទី ១៧ ខែ មេសា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង