×

ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម

បន្ទាប់ពីការចាប់ផ្តើមទទួលពាក្យនៅទីតាំងទីមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលមានបេក្ខជន-បេក្ខនារី ចូលរួមដាក់ពាក្យជាច្រើនរួចមក កម្មវិធី “កម្លាំងគោជល់ Red Bull Power” នឹងបន្តការស្វែងរកបេក្ខភាពដ៏ក្លាហាននៅទីតាំងទីពីរ ដែលស្ថិតនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម នាថ្ងៃទី 22-23 ខែមីនា ឆ្នាំ 2025។

ងាយៗ អ្នកដាក់ពាក្យដែលត្រូវតាមលក្ខខណ្ឌកំណត់ គ្រាន់តែបង្ហាញនូវឆន្ទៈ និងភាពអំណត់នៅក្នុងការតេស្តសាកល្បងនូវកម្លាំង ដើម្បីទទួលបានឱកាសក្លាយជាបេក្ខជនម្នាក់ដែលអាចឈានទៅកាន់ជុំបន្ទាប់របស់កម្មវិធី កម្លាំងគោជល់ Red Bull Power ។

ជាមួយនឹងការគាំទ្រពីសំណាក់បងប្អូនបេក្ខជន និងសាធារណជននានានៅទីតាំងទីមួយកន្លងទៅ ការទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម នាថ្ងៃទី 22-23 ខែមីនា ធានាថានឹងកាន់តែរំភើប ជាមួយទិដ្ឋភាពនៃការបញ្ចេញសមត្ថភាពរបស់បេក្ខភាពដ៏ក្លាហាន ដើម្បីទទួលបានឱកាសចូលរួមប្រកួតដណ្ដើមយកប្រាក់រង្វាន់ 100 លានរៀល។ មិនថាលោកអ្នកជាចូលចិត្តលេងកីឡា បុគ្គលិកក្រុមហ៊ុន អាជីវករ ឬជាកម្មករកម្មការិនីនោះទេ កម្មវិធីនេះគឺសម្រាប់សាធារណជនទូទៅ លើកលែងតែអត្តពលិក ឬកីឡាករអាជីពប៉ុណ្ណោះ។

ទោះបីជាលោកអ្នកមកពីខេត្តណា ឬខេត្តជិតៗក៏ដោយ ក៏អាចចូលរួមដាក់ពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម នាថ្ងៃទី 22-23 ខែមីនា បានផងដែរ! ចូលរួមដាក់ពាក្យទាំងអស់គ្នា និងតាមដានព័ត៌មានចុងក្រោយនៅលើផេកផ្លូវការរបស់ កម្លាំងគោជល់ Red Bull Power រួមមាន៖

Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង