×

ស.ស.យ.ក ជូនដំណឹងស្តីពីការលក់ពាក្យចូលរួមប្រកួតពាន Soccer League ឆ្នាំ២០២៥

សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីជូនដំណឹងស្តីពីការប្រកួតពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ដោយបើកការលក់ពាក្យសម្រាប់ចូលរួមប្រកួតចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ និងចាប់ផ្តើមទទួលពាក្យជាផ្លូវការគឺនៅថ្ងៃទី១ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ទីតាំងលក់និងទទួលពាក្យនៅអគារ The kampus ជាន់ទី១ (មហាវិធីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ។

ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ម្ចាស់ជើងឯកគឺបានទៅលើក្រុម Khmer United ផ្នែកបុរស ស្របពេលដែលផ្នែកនារី ជើងឯកបានទៅលើក្រុមភ្នំពេញក្រោន។

ចំពោះប្រធានសមាគម /ក្លិបបាល់ទាត់ទាំងអស់ ដែលមានបំណងចង់ចូលរួមប្រកួត អញ្ជើញដាក់ពាក្យចូលរួមប្រកួតពានរង្វាន់បាល់ទាត់ Soccer League លើកទី៨ ឆ្នាំ២០២៥ ឱ្យបានទាន់ពេលវេលា ដើម្បីបន្ដលើកស្ទួយ វិស័យកីឡាបាល់ទាត់ជាតិយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង