×

កីឡាករអូស្ត្រាលី Oscar Piastri ឈ្នះការប្រណាំងរថយន្ត F1 កម្មវិធី Chinese Grand Prix

ការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៥ បានបន្តឈានដល់ដំណាក់កាលទី២ហើយ ដែលជាកម្មវិធី Chinese Grand Prix។

ការប្រកួតបានធ្វើឡើងនាទីលានដែលមានឈ្មោះថា Shanghai International Circuit ស្ថិតនាទីក្រុង Shanghai ប្រទេសចិន ដោយកីឡាករទាំងអស់ ត្រូវធ្វើការប្រជែងគ្នាជិះចំនួន ៥៦ជុំទីលាន សរុបចម្ងាយផ្លូវ 305.066 គីឡូម៉ែត្រ។

ជាលទ្ធផល កីឡាករអូស្ត្រាលី Oscar Piastri ជាអ្នកទទួលបានជ័យជំនះលេខ១ ដោយសមាជិកក្រុម McLaren បានចាយពេលអស់ ១ម៉ោង ៣០នាទី និង ៥៥វិនាទី ចុច០២៦។ កីឡាករអង់គ្លេស Lando Norris មកពីក្រុម McLaren ដូចគ្នា ទទួលបានចំណាត់ថ្នាក់លេខ២ យឺតជាង ៩វិនាទី ចុច៧៤៨ ហើយកីឡាករអង់គ្លេស George Russell មកពីក្រុម Mercedes ទទួលបានចំណាត់ថ្នាក់លេខ៣ យឺតជាង ១១វិនាទី ចុច០៩៧។

សម្រាប់តារាងពិន្ទុសរុបវិញ កីឡាករអង់គ្លេស Lando Norris ជាអ្នកឈរកំពូលតារាង មាន ៤៤ពិន្ទុ ខណៈអ្នកការពារតំណែងជើងឯកពិភពលោក កីឡាករ ហូឡង់ Max Verstappen នៅលេខ២ មាន៣៦ពិន្ទុ ហើយ កីឡាករអង់គ្លេស George Russell នៅលេខ៣ មាន ៣៥ពិន្ទុ។

ការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៥ ដំណាក់កាលទី៣ ជាកម្មវិធី Japanese Grand Prix ធ្វើឡើងនាទីក្រុង Suzuka ប្រទេសជប៉ុន ថ្ងៃទី ៦ ខែមេសាខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង