
ក្រោយពីការទទួលពាក្យនៅទីតាំងទីមួយនិងទីពីរ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម ដែលបានទាក់ទាញបេក្ខភាពទាំងបុរសនិងនារីជាច្រើន កម្មវិធី “កម្លាំងគោជល់ Red Bull Power” នឹងបន្តការស្វែងរកបេក្ខភាពដ៏ក្លាហានរបស់ខ្លួន នៅទីតាំងទីបី ស្ថិតនៅផ្សារភូពុយ ខេត្តបាត់ដំបង នាថ្ងៃទី 29-30 ខែមីនា ឆ្នាំ 2025 ។
តាមលក្ខខណ្ឌរបស់កម្មវិធី កម្លាំងគោជល់ សាមញ្ញជនដែលមានអាយុចាប់ពី 18 ឆ្នាំ និងមិនមានជាកីឡាករអាជីពឬអត្តពលិកកាយសម្ព័ន្ធ សុទ្ធតែអាចចូលរួមដាក់ពាក្យបាន ដើម្បីមានឱកាសចូលរួមប្រកួតប្រជែង និងអាចក្លាយជាម្ចាស់ប្រាក់រង្វាន់ដ៏សម្បើមចំនួន 100 លានរៀល។ គ្រាន់តែបង្ហាញនូវឆន្ទៈ និងភាពអំណត់ ពិសេសគឺកម្លាំងដើម្បីជម្នះលើឧបសគ្គនានាដែលក្រុមការងារ កម្លាំងគោជល់ បានកំណត់ នោះបេក្ខភាពដែលមានសមត្ថភាព នឹងមានឱកាសចូលរួមប្រកួតប្រជែងនៅក្នុងវគ្គបន្ទាប់។

ដូច្នេះ មិនថាលោកអ្នកជាចូលចិត្តលេងកីឡា បុគ្គលិកក្រុមហ៊ុន អាជីវករ ឬជាកម្មករកម្មការិនីនោះទេ កម្មវិធីកម្លាំងគោជល់ Red Bull នេះគឺសម្រាប់បងប្អូន ដែលអាចកែប្រែជោគវាសនារបស់បងប្អូន ជាមួយនឹងប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។
សម្រាប់អ្នកដែលមានបំណងដាក់ពាក្យនៅក្រុងបាត់ដំបង ទោះមកពីខេត្តណាក៏អាចចូលរួមបាន ដោយក្រុមការងារ កម្លាំងគោជល់ នឹងរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។ ចូលរួមដាក់ពាក្យនៅទីតាំងផ្សារភូពុយ ខេត្តបាត់ដំបង នាថ្ងៃទី 29-30 ខែមីនា ទាំងអស់គ្នា!

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទ 095 999 053 ឬតាមដានព័ត៌មានចុងក្រោយនៅលើផេកផ្លូវការរបស់ កម្លាំងគោជល់ Red Bull Power រួមមាន៖
Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8