×

គ្រូ Barcelona ថា ក្រុមខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតទោះកីឡាករមួយចំនួនអវត្តមាន

គ្រូបង្វឹក Barcelona លោក Hansi Flick បាននិយាយថា ក្រុមខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតទល់នឹងក្រុមនានា ទោះកីឡាករមួយចំនួនអវត្តមានដោយសារត្រូវជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិរបស់ពួកគេក្តី។

ជាការពិត Barcelona នឹងត្រូវជួបប្រកួតជាមួយ Osasuna ក្នុងក្របខណ្ឌ La Liga ដែលធ្វើឡើង នាពាក់កណ្តាលសប្តាហ៍នេះ។ វាជាការប្រកួតសាជាថ្មី រវាងក្រុមទាំង២ បន្ទាប់ពីការប្រកួតលើកមុន កាលពីថ្ងៃទី៨ខែមីនា ត្រូវបានផ្អាក ដោយសារ បុគ្គលិកពេទ្យរបស់ក្រមអ្នកមានបុណ្យ លោក Carles Minarro Garcia បានទទួលមរណភាព ។

សម្រាប់ការប្រកាសកាលបរិច្ឆេទការប្រកួតថ្មីនេះដែរ ខាងក្រុម Barcelona មិនមានការពេញចិត្តនោះទេ ដោយពួកគេនឹងត្រូវអវត្តមានកីឡាករសំខាន់២រូបគឺ Raphinha និង Ronald Araujo ដែលជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិរៀងខ្លួនក្នុងពានរង្វាន់ FIFA World Cup ឆ្នាំ ២០២៦ តំបន់អាមេរិកខាងត្បូង CONMEBOL។ យ៉ាងណា ចុងក្រោយ ពួកគេបានសម្រេច ទទួលយកការប្រកាសពីសំណាក់ ស្ថាប័ន La Liga។នៅក្នុងការត្រៀមខ្លួនចូលរួមការប្រកួត លោក Hansi Flick បានយល់ឃើញថា ក្រុមរ Barcelona បស់លោក នៅតែមានសមត្ថភាពគ្រប់គ្រាន់ ទោះជាអវត្តមានកីឡាករមួយចំនួន។

លោក Hansi Flick បានអោយដឹងដូច្នេះ “ ខ្ញុំគិតថាយើងជាក្រុមមានគុណភាពធំមួយ ហើយយើងអាចឈ្នះលើក្រុមដទៃផងដែរ ប្រសិនបើមានកីឡាករខ្លះដែលមិននៅក្នុងក្រុម។ ដូច្នេះសម្រាប់ខ្ញុំ យើងផ្តោតលើរឿងនេះ យើងកំពុងទន្ទឹងរង់ចាំ ការប្រកួតជាមួយ Osasuna ហើយមានភាពវិជ្ជមានខ្លាំងអំពីរឿងនោះ។”

ឆ្លងកាត់២៧ប្រកួតកន្លងមក Barcelona នៅឈរកំពូលតារាងក្របខណ្ឌ La Liga មាន៦០ពិន្ទុ ស្មើពិន្ទុក្រុមលេខ២ Real Madrid តែ Real Madrid លេងមុន១ប្រកួត។ រីឯគូប្រជែងរបស់ពួកគេគឺក្រុម Osasuna នៅឈរលេខ ១៤ មាន ៣៣ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង