×

កីឡាករអ៊ីតាលី Francesco Bagnaia ឈ្នះការប្រណាំងម៉ូតូ GP កម្មវិធី Motorcycle Grand Prix of the Americas

អ្នកប្រណាំងម៉ូតូ GP Francesco Bagnaia បានឈ្នះការប្រកួតកម្មវិធី Motorcycle Grand Prix of The Americas ដែលបានធ្វើឡើងនាទីលានដែលមានឈ្មោះថា Circuit of the Americas ស្ថិតក្នុងទីក្រុង Austin, រដ្ឋ Texas, សហរដ្ឋអាមេរិក។

ការប្រកួតនោះកីឡាករត្រូវជិះចំនួន ១៩ជុំទីលាន សរុបចម្ងាយផ្លូវ 104,747 គីឡូម៉ែត្រ ហើយកីឡាករអ៊ីតាលី Francesco Bagnaia អាចបញ្ចប់ទីព្រ័ត្របានមុនគេ ដោយសមាជិកក្រុម Ducati ប្រើពេលអស់ ៣៩នាទី ០វិនាទី ចុច ១៩១។ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករអេស្ប៉ាញ Alex Marquez របស់ក្រុម Ducati ហើយចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ អ៊ីតាលី Fabio Di Giannantonio មកពីក្រុម Ducati ដូចគ្នា។

នៅតារាងពិន្ទុសរុបវិញ Álex Márquez ជាអ្នកឈរកំពូលតារាងមាន ៨៧ពិន្ទុ ខណៈបងប្រុសរបស់គេគឺកីឡាករ Marc Márquez នៅលេខ២ មាន ៨៦ពិន្ទុ ហើយ កីឡាករ Francesco Bagnaia នៅលេខ៣ មាន ៧៥ពិន្ទុ។

ក្រឡេកទៅកាន់ការប្រកួតខាងផ្នែក Moto 2 វិញ ជ័យជំនះបានទៅលើ កីឡាករអង់គ្លេស Jake Dixon មកពីក្រុម Boscoscoro ។
ការប្រកួតខាងផ្នែក Moto 3 ជ័យជំនះបានទៅលើកីឡាករ អេស្ប៉ាញ Jose Antonio Rueda មកពីក្រុម KTM។

សូមបញ្ជាក់ថា កម្មវិធី Motorcycle Grand Prix of The Americas គឺជាដំណាក់កាលទី៣ ក្នុងចំណោម ២២ ដំណាក់កាល នៃការប្រណាំាំងម៉ូតូពានរង្វាន់ MotoGP World Championship ប្រចាំរដូវកាល ២០២៥។

ការប្រកួតជាបន្ត ដំណាក់កាលទី ៤ ជាកម្មវិធី Qatar Motorcycle Grand Prix ធ្វើឡើង នាទីក្រុង Lusail ប្រទេសកាតា ថ្ងៃទី ១៣ ខែមេសាខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង