×

ប្រធានក្លិប Real Madrid ផ្តល់ប្រាក់រង្វាន់ខ្ពស់ដល់កីឡាករក្រោយឈ្នះ Atlético Madrid នៅ UEFA Champions League

ក្រោយទម្លាក់ Atlético Madrid បន្តឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League រដូវកាល ២០២៤-២៥ កីឡាករទាំងអស់របស់ Real Madrid ត្រូវបានទម្លាយថាទទួលបានប្រាក់រង្វាន់ម្នាក់ ២៥ម៉ឺនអឺរ៉ូពីប្រធានក្លិបលោក Florentino Pérez ។

Real Madrid យកឈ្នះ Atlético Madrid នៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League តាមរយៈការទាត់បាល់១១ម៉ែត្រកាត់សេចក្តីដោយលទ្ធផល ៤-២ ក្រោយសរុបលទ្ធផលទាំង២ជើងស្នើគ្នា ២-២។ ក្រុមរបស់លោក Carlo Ancelotti បន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដោយត្រូវប៉ះក្រុម Arsenal ដោយធ្វើការប្រកួត២ជើងនា ខែមេសា។

យ៉ាងណាមិញ យោងតាមសារពត៌មាននានានៅអេស្ប៉ាញ បានទម្លាយថា ប្រធានក្លិប Real Madrid លោក Florentino Pérez បានផ្តល់ជូនកីឡាករ ទាំងអស់ជាមួយប្រាក់រង្វាន់ម្នាក់២៥ម៉ឺនអឺរ៉ូ ក្រោយទម្លាក់ Atlético Madrid ឡើងទៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League រដូវកាល ២០២៤-២៥។

នេះជារឿងពិសេសមួយ ដោយជាធម្មតាការផ្តល់ប្រាក់រង្វាន់លុះត្រាតែក្រុមឈ្នះពានរង្វាន់ណាមួយតែប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង