×

កម្មវិធី កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull ទទួលអ្នកដាក់ពាក្យយ៉ាងច្រើនកុះករ នៅទីតាំងទីបីនៅផ្សារភូពុយ ខេត្តបាត់ដំបង

កម្មវិធីដ៏អស្ចារ្យដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា “កម្លាំងគោជល់ Red Bull Power” បានទទួលការគាំទ្រយ៉ាងខ្លាំងពីសាធាណជន នៅទីតាំងដាក់ពាក្យទីបី នៅផ្សារភូពុយ ខេត្តបាត់ដំបង កាលពីចុងសប្ដាហ៍កន្លងទៅ។

កម្លាំងគោជល់ Red Bull Power បានទទួលការចាប់អារម្មណ៍ស្ទើរមិនគួរឱ្យជឿពីបងប្អូនអ្នកខេត្តបាត់ដំបង ដោយមានបេក្ខជនដ៏ក្លាហានជាច្រើននាក់ បានចូលរួមនៅទីតាំងទទួលពាក្យដែលក្រុមការងារកម្លាំងគោជល់ បានទទួលស្វាគមន៍យ៉ាងរាក់ទាក់។ បេក្ខជននីមួយៗ សុទ្ធតែពោរពេញដោយសមត្ថភាពជាមួយ កម្លាំង បញ្ញា និងស្មារតីដ៏អង់អាចក្លាហាន ដែលនឹងធ្វើឱ្យទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN ជក់ចិត្តជាក់ជាពុំខាន។

កម្មវិធីកម្លាំងគោជល់ មិនត្រឹមតែធ្វើតេស្តកម្លាំងរបស់បេក្ខជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតេស្តនូវភាពធន់នៃផ្លូវចិត្ត ភាពរហ័សរហួន និងយុទ្ធសាស្ត្រដើម្បីយកឈ្នះលើគូប្រជែងរបស់ពួកគេ ដើម្បីស្វែងរកអ្នកដែលសក្តិសមជាម្ចាស់ជ័យលាភី ជាមួយនឹងប្រាក់រង្វាន់ដ៏សម្បើម ចំនួន 100 លានរៀល។

សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទីតាំងទី៣ហើយ បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកំពង់ចាម។ យ៉ាងណាមិញ ដោយសារតែឃើញពីការគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូនដែលស្រឡាញ់ការលេងកីឡាដើម្បីសុខភាព ដែលខកខានមិនបានចូលរួមនៅថ្ងៃដាក់ពាក្យកន្លងទៅ ក្រុមការងាររបស់កម្មវិធី កម្លាំងគោជល់ នឹងបន្ថែមទីតាំងទទួលពាក្យថ្មីមួយទៀត និងជាទីតាំងចុងក្រោយ នៅស្ថានីយទូរទស្សន៍ CTN ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី 3 ដល់ 5 ខែមេសា ពោលគឺរយៈពេល 3 ថ្ងៃពេញ។

ដូច្នេះកុំខកខានឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅឱ្យសោះ! ចូលរួមដាក់ពាក្យទាំងអស់គ្នា និងតាមដានព័ត៌មានចុងក្រោយនៅលើផេកផ្លូវការរបស់ កម្លាំងគោជល់ Red Bull Power រួមមាន៖

Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង