កម្មវិធីដ៏ថ្មីសន្លាង កម្លាំងគោជល់ Red Bull Power បានទទួលការគាំទ្រយ៉ាងច្រើនលើសលប់ ក្នុងថ្ងៃដាក់និងទទួលពាក្យនាពេលកន្លងទៅ ដែលបានជំរុញឱ្យក្រុមការងារកម្លាំងគោជល់ ផ្ដល់ឱកាសជាលើកចុងក្រោយដល់សាធារណជនដែលមានបំណងចូលរួម អាចបង្ហាញពីសមត្ថភាពរបស់ខ្លួនដើម្បីដណ្ដើមប្រាក់រង្វាន់ដ៏ធំសម្បើម ចំនួន 100 លានរៀល។
ដោយឃើញពីសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង នៅទីតាំងដាក់ពាក្យទាំង៣នៅផ្សារទំនើប K-Mall រាជធានីភ្នំពេញ, សួនមាត់ទន្លេ ក្រុងកំពង់ចាម និងផ្សារភូពុយ ខេត្តបាត់ដំបង, ក្រុមការងាររបស់កម្លាំងគោជល់ បានសម្រេចបន្ថែមទីតាំងដាក់ពាក្យថ្មីមួយទៀត នៅស្ថានីយទូរទស្សន៍ CTN ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី 3-5 ខែមេសា ឆ្នាំ 2025 ។
ដូច្នេះ សម្រាប់សាធារណជន ដែលមិនមែនជាកីឡាករអាជីព នៅតែអាចចូលរួមដាក់ពាក្យជាមួយ កម្លាំងគោជល់ ដោយគ្រាន់តែបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួតប្រជែង នោះលោកអ្នកនឹងមានឱកាសដណ្ដើមជ័យលាភីរបស់កម្មវិធីប្រកួតកម្លាំងដ៏អស្ចារ្យនិងមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាបានផងដែរ។
ក្រុមការងារ កម្លាំងគោជល់ បន្តលើកទឹកចិត្តដល់បេក្ខជនទាំងអស់ដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ មកចាប់យកឱកាសដ៏កម្រនេះ ដើម្បីអាចក្លាយជាម្ចាស់ប្រាក់រង្វាន់ 100 លានរៀល។ សូមចូលរួមដាក់ពាក្យដើម្បីបង្ហាញពីកម្លាំង ភាពអំណត់ និងយុទ្ធសាស្ត្ររបស់លោកអ្នកដល់ក្រុមការងារកម្លាំងគោជល់ នៅស្ថានីយទូរទស្សន៍ CTN នាថ្ងៃទី 3-5 ខែមេសា ឆ្នាំ 2025 ចាប់ពីម៉ោង 8 ព្រឹកតទៅ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទ 095 999 053 ឬតាមដានព័ត៌មានចុងក្រោយនៅលើផេកផ្លូវការរបស់ កម្លាំងគោជល់ Red Bull Power រួមមាន៖
Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8