×

ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

បន្ទាប់ពីការដាក់ពាក្យបានបញ្ចប់ជាស្ថាពរនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងបាត់ដំបង ដែលស្មើនឹង 4 ទីតាំង កម្មវិធី កម្លាំងគោជល់ Red Bull Power កំពុងបន្តជ្រើសរើសបេក្ខភាពដ៏ក្លាហាន សម្រាប់ការប្រកួតប្រជែងនៅវគ្គបន្ទាប់ ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់។

បេក្ខភាពទាំងបុរស និងនារី បានបង្ហាញនូវកម្លាំង ស្មារតី ព្រមទាំងភាពអំណត់គួរឱ្យកោតសរសើរ ទោះបីជាពួកគាត់មិនមែនជាកីឡាករអាជីព ឬជាកីឡាករកាយវប្បកម្មក៏ដោយ។ វគ្គបន្ទាប់នឹងកាន់តែពិសេស ជាមួយនឹងវិញ្ញាសាជាច្រើន ដែលក្រុមការងាររបស់កម្មវិធីកម្លាំងគោជល់ បានត្រៀមសម្រាប់បេក្ខភាពទាំងអស់ ដើម្បីប្រកួតប្រជែងគ្នានៅចំពោះមុខឧបសគ្គដែលពុំធ្លាប់មាន។

តើអ្នកណានឹងក្លាយជាម្ចាស់ជ័យលាភីរដូវកាលដំបូងរបស់កម្មវិធី កម្លាំងគោជល់ Red Bull Power និងក្លាយជាម្ចាស់ប្រាក់រង្វាន់ដ៏ធំ 100 លានរៀល?

រង់ចាំតាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖

Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង