×

កីឡាការិនីវាយកូនបាល់ Lucia Bronzetti និង Alexandra Eala ឆ្លងផុតជុំទី១ដូចគ្នា កម្មវិធី Mutua Madrid Open 2025

ការប្រកួតវាយកូនបាល់ផ្នែកនារី កម្រិត WTA 1000 កម្មវិធី Madrid Open 2025 បានដំណើរការជាផ្លូវការហើយដោយការប្រកួតបានធ្វើឡើងនាទីក្រុង Madrid ប្រទេសអេស្ប៉ាញ។

ជាក់ស្តែង កីឡាការិនីអ៊ីតាលី Lucia Bronzetti បានយកឈ្នះអតីតកីឡាការិនីលេខ១ពិភពលោកមកពីជប៉ុន Naomi Osaka នៅក្នុងការប្រកួតជុំទី១ ដោយលទ្ធផល 6-4 2-6 និង 6-4។

កីឡាការិនី Lucia Bronzetti នឹងបន្តឡើងទៅកាន់ជុំទី២ ជួបកីឡាការិនីអាមេរិក Madison Keys។

ការប្រកួត១គូទៀតគឺកីឡាការិនីហ្វីលីពីន Alexandra Eala បានយកឈ្នះកីឡាការិនី ប៊ុលហ្ការី Viktoriya Tomova នៅក្នុងការប្រកួតជុំទី១ដែរ តាមរយៈលទ្ធផល 6-3 និង 6-2។

កីឡាការិនី Alexandra Eala នឹងបន្តឡើងទៅកាន់ជុំទី២ ជួបម្ចាស់ការពារតំណែងជើងឯកនៃកម្មវិធីឆ្នាំនេះ នោះគឺកីឡាការិនីប៉ូឡូញ Iga Świątek។

សូមបញ្ជាក់ថា កម្មវិធី Madrid Open 2025 គឺជាការដំណើរការលើកទី ១៦ នៅក្នុងប្រវត្តិសាស្ត្រ ដោយចាប់ផ្តើមពីថ្ងៃទី ២២ ខែមេសា ដល់ ថ្ងៃទី៤ ខែឧសភា។ ចំពោះប្រាក់រង្វាន់នៃកម្មវិធីមានប្រមាណ ៨លាន ៧សែនដុល្លារអាមេរិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង