×

លោក Xabi Alonso អាចចាកចេញពី Bayer Leverkusen បើ Real Madrid ដាក់សំណើ

ក្លិប Bayer Leverkusen និងគ្រូបង្វឹកលោក Xabi Alonso មានកិច្ចព្រមព្រៀងគ្នាដ៏សមរម្យមួយ ដែលអាចអនុញ្ញាតអោយលោកចាកចេញបានដោយគ្មានឧបសគ្គ ប្រសិនបើក្លិបមួយដែលលោកធ្លាប់ប្រកបអាជីពកាលជាកីឡាករបានដាក់សំណើមក។

បើតាមការលើកឡើងរបស់នាយកប្រតិបត្តិក្លិប Bayer Leverkusen លោក Fernando Carro អោយដឹងថា “យើងមានកិច្ចព្រមព្រៀង ដោយបើមានក្រុមណាមួយ ដែលលោក Xabi Alonso ធ្លាប់លេង ចង់បានលោកទៅដឹកនាំ យើងនឹងមិនរារាំងផ្លូវឡើយ។ កាលពីឆ្នាំមុខ លោក Xabi Alonso ធ្លាប់បានទទួលសំណើ ពីក្លិបមួយចំនួន ប៉ុន្តែ លោកបានជ្រើសយកក្លិប Bayer Leverkusen វិញ។”

លោក Xabi Alonso នៅមានកិច្ចសន្យាជាមួយ Bayer Leverkusen រហូតដល់ខែមិថុនា ឆ្នាំ ២០១៦ ខណៈបច្ចុប្បន្នបុរសអេស្ប៉ាញ ក៏ធ្វើបានល្អខ្លាំងជាមួយនឹងក្លិបអាល្លឺម៉ង់ ។ កាលពីរដូវកាលមុន លោក Alonso បានដឹកនាំ Bayer Leverkusen ឈ្នះពាន Bundesliga, German Cup និង DFB Super Cup ។ យ៉ាងណា លោក Fernando Carro ថែមទាំងបានលើកឡើងពីឈ្មោះក្លិប Real Madrid ថាជា ទីតាំងដ៏ស័ក្តិសមបំផុតមួយ សម្រាប់លោក Alonso ។

លោក Xabi Alonso ធ្លាប់ជាអតីតខ្សែបម្រើ Real Madrid ពីឆ្នាំ២០០៩-១៤ ។ រដូវកាល ២០២៤-២៥ Real Madrid ស្ថិតក្រោមការដឹកនាំរបស់លោក Ancelotti បានជួបប្រទះបញ្ហាធ្លាក់ទម្រង់លេង ដោយតាមពីក្រោយ Barcelona ក្នុងការប្រជែង La Liga ហើយ ពួកគេក៏បានធ្លាក់ចេញពី UEFA Champions League ត្រឹមវគ្គ ៨ក្រុមចុងក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង