ការធ្វើតេស្តមួយក្នុងចំណោមការធ្វើតេស្តជាច្រើនជាងគេ ក្នុងអំឡុងពេលដាក់ពាក្យរបស់បេក្ខជន កម្លាំងគោជល់ Red Bull Power គឺការលោតរំលងឧបសគ្គ។ អាចទេដែលនេះគឺជាវិញ្ញាសាអាថ៌កំបាំងមួយក្នុងកម្មវិធីកម្លាំងគោជល់ ហើយតើហេតុអ្វីបានជាតម្រូវឱ្យបេក្ខជនឆ្លងកាត់ការតេស្តបែបនេះ?
កម្លាំងជើង គឺមានសារៈសំខាន់សម្រាប់ឆ្លងឧបសគ្គជាច្រើនដែលនៅចំពោះមុខ ដែលបេក្ខជនអាចតម្រូវឱ្យលោតផ្លោះជញ្ជាំងនៅក្នុងវិញ្ញាសាដ៏អាថ៌កំបាំងណាមួយរបស់ កម្លាំងគោជល់។ ឧបសគ្គនេះ មិនត្រឹមតែផ្ដល់នូវភាពតានតឹងខាងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានការរំខានផ្លូវចិត្តផងដែរ ដែលទាមទារឱ្យមានការផ្តោតអារម្មណ៍ និងពេលវេលាដ៏ល្អឥតខ្ចោះ។
ការធ្វើតេស្តនេះជារឿយៗត្រូវបានប្រើប្រាស់ដោយយោធា អត្តពលិក និងកម្មវិធីប្រណាំងឆ្លងកាត់ឧបសគ្គ ដើម្បីស្វែករកអ្នកមានកម្លាំងខ្លាំង។ កម្លាំងជើងសំខាន់សម្រាប់ការរត់ ការលើកទម្ងន់ និងចលនាដែលមិនអាចទាយទុកជាមុនបាន ក្នុងអំឡុងពេលប្រកួត។ វាមិនមែនគ្រាន់តែអំពីការលោតឱ្យខ្ពស់ប៉ុណ្ណោះទេ តែវាគឺជាការត្រួតពិនិត្យលើកម្លាំងពីក្នុងខ្លួន ការទប់លំនឹង និងការត្រៀមចិត្តក្រោមសម្ពាធ។
តើនេះអាចជាវិញ្ញាសាមួយនៅក្នុងកម្មវិធីកម្លាំងគោជល់ ដែរឬយ៉ាងណា? ដូច្នេះ មានតែរង់ចាំតាមដាននៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះប៉ុណ្ណោះ!
តាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖
Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8