កីឡាការិនីហូឡង់ Puck Pieterse បានទទួលជ័យជំនះនៅក្នុងការប្រណាំងកង់កម្មវិធី La Flèche Wallonne Femmes ដែលធ្វើឡើង នាទីក្រុង Huy ប្រទេសបែលហ្ស៊ីក។
ការប្រកួតនេះធ្វើឡើងរយៈពេលតែ១ថ្ងៃ ដោយមានចម្ងាយផ្លូវ ១៤០,៧ គីឡូម៉ែត្រ។ យ៉ាងណា នារី វ័យ២២ឆ្នាំ មកពីក្រុម Fenix–Deceuninck បានបញ្ចប់ទីព្រ័ត្រ ប្រើពេលអស់តែ ៣ម៉ោង ៥៣នាទី និង ២៥វិនាទី។ កីឡាការិនីហូឡង់ Demi Vollering មកពីក្រុម FDJ–Suez បញ្ចប់ទីព្រ័ត្រ លំដាប់ទី២ ហើយកីឡាការិនីអ៊ីតាលី Elisa Longo Borghini មកពីក្រុម UAE Team ADQ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។
សូមបញ្ជាក់ថា កម្មវិធី La Flèche Wallonne Femmes គឺជាទីលានទី១៣ ក្នុងចំណោម ២៧ នៃការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក ផ្នែកនារី UCI Women’s World Tour ប្រចាំរដូវកាល ២០២៥។
ការប្រកួតជាបន្តទីលានទី១៤ ជាកម្មវិធី Liège–Bastogne–Liège Femmes ធ្វើឡើងនាថ្ងៃទី២៧ ខែមេសា ខាងមុខ ចាប់ពីតំបន់ Bastogne ទៅតំបន់ Liège ក្នុងប្រទេសបែលហ្ស៊ីកដដែល៕