×

កីឡាការិនីជិះកង់ Kimberley Le Court ឈ្នះជើងឯកកម្មវិធី Liège–Bastogne–Liège Femmes 2025

កីឡាការិនីជនជាតិម៉ូរីស Kimberley Le Court បានទទួលជ័យជំនះនៅក្នុងការប្រកួតប្រណាំកង់ផ្នែកនារីកម្មវិធី Liège–Bastogne–Liège Femmes 2025។

ការប្រកួតនេះមានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដោយធ្វើឡើងកាលពីម្សិលមិញ ចាប់ផ្តើមពីតំបន់ Bastogne ទៅកាន់តំបន់ Liège ភាគខាងកើតប្រទេសបែលហ្ស៊ីក ដែលមានចម្ងាយផ្លូវប្រមាណ 152.9 គីឡូម៉ែត្រ។

យ៉ាងណា កីឡាការិនី Kimberley Le Court សមាជិកក្រុម AG Insurance–Soudal បានជិះមកដល់គោលដៅ ប្រើពេលអស់ ៤ម៉ោង ១៥នាទី និង៤២វិនាទី។ កីឡាការិនីហូឡង់ Puck Pieterse មកពីក្រុម Fenix–Deceuninck បញ្ចប់ទីព្រ័ត្រ លំដាប់ទី២ ហើយកីឡាការិនីហូឡង់ Demi Vollering មកពីក្រុម FDJ–Suez បញ្ចប់ទីព្រ័ត្រ លំដាប់ទី៣។

សូមបញ្ជាក់ថា កម្មវិធី Liège–Bastogne–Liège Femmes គឺជាទីលានទី១៤ ក្នុងចំណោម២៧នៃ ការប្រណាំងជ្រើសរើសជើងឯកពិភពលោកផ្នែកនារីពានរង្វាន់ UCI Women’s World Tour រដូវកាល ២០២៥នេះ។

ការប្រកួតជាបន្តទីលានទី១៥ ជាកម្មវិធី La Vuelta Femenina ធ្វើឡើងចាប់ពីថ្ងៃទី ៤ ដល់ ១០ ខែឧសភា ខាងមុខ នាប្រទេសអេស្ប៉ាញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង