×

កីឡាករហ្វាំងឡង់ Kalle Rovanperä ឈ្នះការប្រណាំងរថយន្តកម្មវិធី Rally Islas Canarias

កីឡាករហ្វាំងឡង់ Kalle Rovanperä បានទទួលជ័យជំនះការប្រណាំងរថយន្តកម្មវិធី Rally Islas Canarias ដែលធ្វើឡើងនាតំបន់ Gran Canaria ប្រទេសអេស្ប៉ាញ។

ការប្រកួតដែលមានចម្ងាយផ្លូវប្រមាណ ៣០១,៣ គីឡូម៉ែត្រ កីឡាករ Kalle Rovanperä ដែលកាន់ចង្កូតអោយក្រុម Toyota Gazoo Racing បានបញ្ចប់ទីព្រ័ត្រ ប្រើពេលអស់ ២ម៉ោង ៥៤នាទី និង ៣៩វិនាទី ចុច៨។ កីឡាករ បារាំង Sébastien Ogier កាន់ចង្កូតអោយក្រុម Toyota Gazoo Racing បានលេខ២ យឺតជាង ៥៣វិនាទី ចុច៥ ហើយកីឡាករអង់គ្លេស Elfyn Evans កាន់ចង្កូតអោយក្រុម Toyota Gazoo Racing WRT ដូចគ្នានោះ បានចំណាត់ថ្នាក់លេខ ៣ យឺតជាង ១នាទី ១៧វិនាទី ចុច១។

នៅតារាង ពិន្ទុសរុបវិញកីឡាករ Elfyn Evans នៅឈរកំពូលតារាងមាន១០៩ពិន្ទុ កីឡាករ Kalle Rovanperä នៅលេខ២ មាន៦៦ពិន្ទុ ហើយកីឡាករបែលហ្ស៊ីក Thierry Neuville នៅលេខ៣ មាន ៥៩ពិន្ទុ។
សូមបញ្ជាក់ថា កម្មវិធី Rally Islas Canarias គឺជាដំណាក់កាលទី៤ ក្នុងចំណោម ១៤ នៃការប្រណាំងរថយន្តពានរង្វាន់ World Rally Championship រដូវកាល ២០២៥។

ការប្រកួតជាបន្តដំណាក់កាលទី៥ ជាកម្មវិធី Rally de Portugal ធ្វើឡើងនាទីក្រុង Porto ប្រទេសព័រទុយហ្កាល់ ចាប់ពីថ្ងៃទី ១៦ ដល់ ១៨ ខែឧសភាខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង