×

កម្លាំងគោជល់ Red Bull Power ៖ ការស្មិងស្មាធិ៍ ជាកូនសោមួយដើម្បីដណ្ដើមបានជោគជ័យក្នុងឧបសគ្គដែលមិននឹកស្មានដល់

នៅក្នុងកម្មវិធីដ៏ថ្មីសន្លាង «កម្លាំងគោជល់ Red Bull Power» ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull ថាមពលនៃសាច់ដុំតែមួយមុខ មិនអាចជួយឱ្យបេក្ខជនដែលប្រកួតប្រជែងក្លាយជាម្ចាស់ប្រាក់រង្វាន់ 100 លានរៀលបានឡើយ។ ភាពរឹងមាំនៃផ្លូវចិត្តគឺសំខាន់។ ការស្មិងស្មាធិ៍ និងលំហាត់ដកដង្ហើមដោយផ្តោតអារម្មណ៍ គឺជាអ្វីដែលបេក្ខជនត្រូវតែមាន ដើម្បីអាចទទួលបានជោគជ័យ។

យោងតាម BBC Sport អត្តពលិកអាជីពជាច្រើន បានប្រើប្រាស់ការធ្វើសមាធិប្រចាំថ្ងៃ ដើម្បីជួយដល់ការផ្ដោតអារម្មណ៍ និងគ្រប់គ្រងការថប់ដង្ហើមអំឡុងពេលប្រកួត។ ការហ្វឹកហាត់ផ្លូវចិត្ត ធ្វើឱ្យអត្តពលិកទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងការប្រមូលអារម្មណ៍លឿនជាងមុននៅក្រោមសម្ពាធ នេះបើយោងតាម American Psychological Association ហៅកាត់ APA ។

វេជ្ជបណ្ឌិត Jennifer Etnier អ្នកចិត្តសាស្រ្តផ្នែកកីឡាបានប្រាប់នៅក្នុងបទសម្ភាសន៍ជាមួយ APA ថា៖ “ភាពធន់នៃផ្លូវចិត្តអាចជាកត្តាដែលអាចកំណត់បានរវាង ភាពជោគជ័យ ឬ បរាជ័យ នៅក្រោមសម្ពាធ”។ លោកស្រីបន្តថា៖ “ការហ្វឹកហាត់លើចិត្តសាស្ត្រ គឺមានសារៈសំខាន់ដូចគ្នានឹងការហ្វឹកហាត់ផ្នែករាងកាយដែរ ជាពិសេសនៅក្នុងបរិយាកាសដែលផ្ដល់សម្ពាធ និងមិនអាចទាយទុកជាមុនបាន។”

ពេលកន្លងមក កម្មវិធីកម្លាំងគោជល់ Red Bull Power បានបង្ហាញរួចមកហើយថា បេក្ខជនដែលប្រកួតប្រជែង មិនត្រឹមតែទទួលការតេស្តលើកម្លាំងប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងត្រៀមបង្ហាញពីភាពរឹងមាំផ្នែកស្មារតីផងដែរ។ ដូច្នេះម្ចាស់ជ័យលាភីរបស់កម្មវិធីកម្លាំងគោជល់ Red Bull Power គឺអ្នកដែលខ្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត។ តើបេក្ខជនរូបណា ដែលនឹងក្លាយជាម្ចាស់ប្រាក់រង្វាន់ដ៏ធំសម្បើមរបស់ កម្លាំងគោជល់ នារដូវកាលទីមួយនេះ?

កម្មវិធីនេះ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ! តាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖

Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង