ការប្រណាំងកង់កម្មវិធី Tour de Romandie 2025 បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ ដោយការប្រកួតដំណាក់កាលសាកល្បងបានធ្វើឡើង កាលម្សិលមិញ នាតំបន់ Saint-Imier ប្រទេសស្វីស។
ការប្រកួតនេះមានចម្ងាយផ្លូវត្រឹមតែ ៣,៤ គីឡូម៉ែត្រ តែប៉ុណ្ណោះ ដោយក្នុងនោះកីឡាករអង់គ្លេស Samuel Watson មកពីក្រុម Ineos Grenadiers ជាអ្នកធ្វើបានល្អជាងគេ ដោយប្រើពេលអស់តែ ៤នាទី ៣៣វិនាទី។ កីឡាករព័រទុយហ្កាល់ Ivo Oliveira មកពីក្រុម UAE Team Emirates ធ្វើបានល្អលំដាប់ទី២ ហើយកីឡាករអេស្ប៉ាញ Iván Romeo មកពីក្រុម Movistar Team ធ្វើបានល្អលំដាប់ទី៣។
សម្រាប់ការប្រកួតដំណាក់កាលទី១ នឹងធ្វើឡើងនៅថ្ងៃនេះ ចាប់ពីតំបន់ Münchenstein ទៅកាន់តំបន់ Fribourg ប្រទេសស្វីសដដែល មានចម្ងាយផ្លូវ ១៩៤,៣ គីឡូម៉ែត្រ។
កម្មវិធី Tour de Romandie មានទាំងអស់៥ដំណាក់កាល ដោយចាប់ផ្តើមពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ៤ ខែឧសភា ខាងមុខ។ កម្មវិធីនេះ ក៏ជាទីលានទី២០ ក្នុងចំណោម ៣៦ នៃការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក UCI World Tour ប្រចាំរដូវកាល ២០២៤នេះ៕