
ការប្រណាំងកង់កម្មវិធី Tour de Romandie 2025 បានចាប់ផ្តើមការប្រកួតដំណាក់កាលទី១ ហើយ ដែលធ្វើឡើង ចាប់ពីតំបន់ Château d’Oex ទៅកាន់តំបន់ Fribourg ប្រទេសស្វីស។
ការប្រកួតដែលមានចម្ងាយផ្លូវប្រមាណ 194.3 គីឡូម៉ែត្រ រវាងតំបន់ទាំង២ខាងដើមនេះ គេក៏បានរកឃើញអ្នកឈ្នះដែរ នោះគឺកីឡាករអង់គ្លេស Matthew Brennan មកពីក្រុម Visma–Lease a Bike ដោយប្រើពេលអស់ ៤ម៉ោង ៤២នាទី និង ៣២វិនាទី។ កីឡាករបារាំង Aurélien Paret-Peintre មកពីក្រុម La Mondiale ទទួលចំណាត់ថ្នាក់លេខ២ ហើយកីឡាករអាមេរិក Artem Shmidt មកពីក្រុម Ineos Grenadiers ទទួលបានចំណាត់ថ្នាក់លេខ៣។
ការប្រកួតដំណាក់កាលទី២នៃកម្មវិធី Tour de Romandie នឹងបន្តធ្វើឡើងនាថ្ងៃនេះ ដោយកីឡាករទាំងអស់ត្រូវធ្វើការប្រជែងគ្នានាតំបន់ La Grande Béroche ប្រទេសស្វីសដដែល លើចម្ងាយផ្លូវ ១៥៧ គីឡូម៉ែត្រ៕