×

កីឡាករអង់គ្លេស Matthew Brennan ឈ្នះដំណាក់កាលទី១ ការប្រណាំងកង់កម្មវិធី Tour de Romandie 2025

ការប្រណាំងកង់កម្មវិធី Tour de Romandie 2025 បានចាប់ផ្តើមការប្រកួតដំណាក់កាលទី១ ហើយ ដែលធ្វើឡើង ចាប់ពីតំបន់ Château d’Oex ទៅកាន់តំបន់ Fribourg ប្រទេសស្វីស។

ការប្រកួតដែលមានចម្ងាយផ្លូវប្រមាណ 194.3 គីឡូម៉ែត្រ រវាងតំបន់ទាំង២ខាងដើមនេះ គេក៏បានរកឃើញអ្នកឈ្នះដែរ នោះគឺកីឡាករអង់គ្លេស Matthew Brennan មកពីក្រុម Visma–Lease a Bike ដោយប្រើពេលអស់ ៤ម៉ោង ៤២នាទី និង ៣២វិនាទី។ កីឡាករបារាំង Aurélien Paret-Peintre មកពីក្រុម La Mondiale ទទួលចំណាត់ថ្នាក់លេខ២ ហើយកីឡាករអាមេរិក  Artem Shmidt មកពីក្រុម Ineos Grenadiers ទទួលបានចំណាត់ថ្នាក់លេខ៣។

ការប្រកួតដំណាក់កាលទី២នៃកម្មវិធី Tour de Romandie នឹងបន្តធ្វើឡើងនាថ្ងៃនេះ ដោយកីឡាករទាំងអស់ត្រូវធ្វើការប្រជែងគ្នានាតំបន់ La Grande Béroche ប្រទេសស្វីសដដែល លើចម្ងាយផ្លូវ ១៥៧ គីឡូម៉ែត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង