×

កីឡាការិនីលេខ១ពិភពលោក Aryna Sabalenka បន្តឡើងវគ្គ៤នាក់ចុងក្រោយ ការប្រកួតវាយកូនបាល់ Madrid Open 2025

កីឡាការិនីវាយកូនបាល់ដែលកំពុងឈរលេខ១ពិភពលោក Aryna Sabalenka បានបន្តឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយ នៃការប្រកួតកម្មវិធី Madrid Open 2025។

ជាក់ស្តែង នារីជនជាតិបែលឡារុស បានយកឈ្នះកីឡាការិនីអ៊ុយក្រែន Marta Kostyuk នៅក្នុងវគ្គ៨នាក់ចុងក្រោយ តាមរយៈលទ្ធផល 7-6 និង 7-6 ចាយពេលអស់ ២ម៉ោង កន្លះ។

Aryna Sabalenka នឹងឡើងមកជួបកីឡាការិនីអ៊ុយក្រែនមួយរូបទៀត គឺកីឡាការិនី Elina Svitolina ដែលបានយកឈ្នះកីឡាការិនីជប៉ុន Moyuka Uchijima។

រីឯការប្រកួត១គូទៀតគឺកីឡាការិនីប៉ូឡូញ Iga Świątek បានយកឈ្នះទៅលើកីឡាការិនីអាមេរិក Madison Keys នៅក្នុងវគ្គ៨នាក់ចុងក្រោយ ដោយលទ្ធផល 0-6 6-3 និង 6-2 ចាយពេលអស់ ១ម៉ោង៤៦នាទី។

កីឡាការិនី Iga Świątek នឹងបន្តឡើងវគ្គ៤នាក់ចុងក្រោយ ជួបកីឡាការិនី អាមេរិកមួយរូបទៀតគឺកីឡាការិនី Coco Gauff ដែលបានយកឈ្នះកីឡាការិនីរុស្ស៊ី Mirra Andreeva៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង