កីឡាការអ៊ីតាលី Lorenzo Fortunato បានទទួលជ័យជំនះដំណាក់កាលទី២នៃការប្រណាំងកង់កម្មវិធី Tour de Romandie 2025 ដែលធ្វើឡើងនាតំបន់ La Grande Béroche ប្រទេសស្វីស។
ការប្រកួតដែលមានចម្ងាយផ្លូវ ១៥៧ គីឡូម៉ែត្រ កីឡាករវ័យ ២៨ឆ្នាំ ដែលកាន់ចង្កូតអោយក្រុម Astana បានជិះមកដល់គោលដៅ ប្រើពេលអស់ ៣ម៉ោង ៥៤នាទី និង៤០វិនាទី។ កីឡាករបារាំង Alex Baudin មកពីក្រុម EF Education–EasyPost ទទួលបានចំណាត់ថ្នាក់លេខ២ ហើយកីឡាករបែលហ្ស៊ីក Junior Lecerf មកពីក្រុម Soudal–Quick-Step ទទួលបានចំណាត់ថ្នាក់លេខ៣។
នៅតារាងពេលវេលាសរុបវិញ កីឡាករបារាំង Alex Baudin ជាអ្នកកាន់កាប់កំពូលតារាង ប្រើពេលអស់ ៨ម៉ោង ៤១នាទី និង៥៣វិនាទី។
ការប្រកួតដំណាក់កាលទី៣ នៃកម្មវិធី Tour de Romandie 2025 នឹងបន្តធ្វើឡើងនាថ្ងៃនេះ នាតំបន់ Cossonay ប្រទេសស្វីសដដែល ដោយកីឡាករទាំងអស់ត្រូវធ្វើការប្រជែងគ្នាលើចម្ងាយផ្លូវប្រមាណ ១៨៣ គីឡូម៉ែត្រ៕